(ភ្នំពេញ)៖ នៅក្នុង២០២២នេះ មានមហាសេដ្ឋីសរុបចំនួន២,៦៦៨នាក់ ដែលជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីប្រាក់ពាន់លាន (billionaires) របស់វែបសាយ Forbes ក្នុងចំណោមនោះទៀតសោត ជិត២៥ភាគរយនៃពួកគេ គឺកំពុងរស់នៅក្នុងទីក្រុងតែចំនួន១០ប៉ុណ្ណោះជុំវិញពិភពលោក។

១០. សេអ៊ូល (Seoul) កូរ៉េខាងត្បូង មានមហាសេដ្ឋីរស់នៅសរុប៣៨នាក់។

៩. សាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅសរុប៤៤នាក់។

៨. ម៉ុមបៃ (Mumbai) ឥណ្ឌា មានមហាសេដ្ឋីរស់នៅសរុប៥១នាក់។

៧. មូស្គូ (Moscow) រុស្ស៉ី មានមហាសេដ្ឋីរស់នៅសរុប៥៣នាក់។

៦. សិនចិន (Shenzhen) ចិន មានមហាសេដ្ឋីរស់នៅសរុប៥៩នាក់។

៥. សៀងហៃ (Shanghai) ចិន មានមហាសេដ្ឋីរស់នៅសរុប៦១នាក់។

៤. ឡុងដ៍ (London) ចក្រភពអង់គ្លេស មានមហាសេដ្ឋីរស់នៅសរុប៦៦នាក់។

៣. ហុងកុង (Hong Kong) ចិន មានមហាសេដ្ឋីរស់នៅសរុប៦៨នាក់។

២. ប៉េកាំង (Beijing) ចិន មានមហាសេដ្ឋីរស់នៅសរុប៨៣នាក់។

១. ញូយ៉ក (New York) សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅសរុប១០៧នាក់៕