(បរទេស)៖ ប្រទេសជាច្រើននៅជុំវិញពិភពលោក សុទ្ធតែមានជនជាតិខ្លួនរស់នៅឯក្រៅប្រទេស ហើយមូលហេតុដែលជំរុញឱ្យពួកគេទាំងនោះសម្រេចចិត្តធ្វើយ៉ាងដូច្នោះ គឺដោយសារតែមូលហេតុផ្សេងៗ។

ខាងក្រោមនេះ គឺជាប្រទេសចំនួន១០ដែលមាន ជនជាតិខ្លួនរស់នៅក្រៅប្រទេសក្នុងចំនួនច្រើនជាងគេបំផុត ដោយយោងតាមទិន្ន័យរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២០៖

១០៖ អាហ្វហ្កានីស្ថាន (៥.៩លាននាក់)

៩៖ ហ្វីលីពីន (៦.១លាននាក់)

៨៖ អ៊ុយក្រែន (៦.១លាននាក់)

៧៖ ប៉ាគីស្ថាន (៦.៣លាននាក់)

៦៖ បង់ក្លាដែស (៧.៤លាននាក់)

៥៖ ស៊ីរី (៨.៥លាននាក់)

៤៖ ចិន (១០.៥លាននាក់)

៣៖ រុស្ស៉ី (១០.៨លាននាក់)

២៖ ម៉ិកស៊ិក (១១.១លាននាក់)

១៖ ឥណ្ឌា (១៧.៩លាននាក់)៕