​(បាងកក)៖ វេជ្ជបណ្ឌិត​អូស្រ្ដាលីមួយរូប គឺលោក រីឆាដ ហារីស (Richard Harris) ដែលជា​មនុស្សចេញពីរូងភ្នំ​ថំាលួងចុងក្រោយគេ និងត្រូវគេ​ចាត់ទុកថា ជាវិរៈបុសរជួយ​សង្រ្គោះមនុស្ស​ទំាង ១៣នាក់ ជាប់ក្នុងរូង​ភ្នំថំាលួង នៃភាគ​ខាងជើងប្រទេសថៃ បានជួបភាព​សោក​សង្រេង ដោយសារតែ​ឪពុករបស់លោក​ទទួលមរណៈភាព​កាលពីថ្ងៃអង្គារ ក្នុងថ្ងៃតែ​មួយដែល​អ្នកទាំងនេះ​ ត្រូវបានរំដោះចេញ​ពីរូងភ្នំដោយ​ជោគជ័យ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន ABC​ នៅរសៀលថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

លោក Harris គឺជាសមាជិក​ម្នាក់ក្នុងចំណោម​ក្រុមអ្នកជំនាញ​ និងស្ម័គ្រចិត្ត​អូស្រ្ដាលី ២០នាក់ ដែលបានចូលរួម​ក្នុងប្រតិបត្តិការ​ទាំង​ប្រថុយ​ប្រថាន ក្នុងការជួយសង្រ្គោះ​ក្មេងប្រុស ១២នាក់ និងគ្រូងបង្វឹកបាល់​ម្នាក់របស់ពួក​គេ ចេញពីរូងភ្នំថំាលួង។ មិនតែប៉ុណ្ណោះ លោកក៏ជា​អ្នកផ្ដល់ជំនួយ​ផ្នែកវេជ្ជសាស្ត្រ នៅក្នុងប្រតិបត្តិការ​រំដោះអ្នកទាំង ១៣នាក់នេះ និងជាអ្នក​សម្រេចចិត្តផងដែរ​ថា តើគួរតែ​បង្គាប់បែបណា​ឱ្យក្មេងៗចាក​ចេញពីរូង​ភ្នំ។

បន្ថែមពី​លើនេះ លោក Harris ត្រូវបានគេចាត់ទុកថា ជាវីរៈបុរសម្នាក់ ប៉ុន្តែនៅថ្លែង​ប្រាប់នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) តាមវីដេអូ Live វេជ្ជបណ្ឌិតរូបនេះ​បាននិយាយថា វីរៈបុរសពិតមែន ជារូបនោះទេ តែជាក្មេងៗទាំង ១២នាក់ និងក្រុមអ្នកជំនាញមុជទឹក​មកពីកងទ័ពជើងទឹក​ពិសេសថៃ Navy SEAL៕