(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Coca Cola ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំជាងគេនៅលើពិភពលោក បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ​នាយកប្រតិបត្តិរបស់ខ្លួនគឺ លោក Muthar Kent បានប្រកាសលាលែងពីតំណែងហើយ ដោយកំណត់យកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧​ ជាថ្ងៃលាលែងពីតំណែងជាផ្លូវការ។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ក្រុមហ៊ុន Coca Cola បានអះអាងថាលោក Muthar Kent នឹងនៅតែរក្សាតំណែងជាប្រធានក្រុមប្រឹក្សាភិបាល ខណៈលោក James Quincey នឹងមកអង្គុយកៅអី ជានាយកប្រតិបត្តិថ្មី ជំនួសរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។​

សូមជំរាបថា លោក Muthar Kent បានកាន់តួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Coca Cola ចាប់តាំងពីឆ្នាំ២០០៨៕