(ប៉េកាំង)៖ សន្និសីទស្តីពីការងារទីក្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំឡើងនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែកក្កដា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។
លោក Xi Jinping បានបូកសរុបពីសមិទ្ធផលនៃការអភិវឌ្ឍ ទីក្រុងក្នុងប្រទេសចិនតាំងពីចូលយុគសម័យថ្មីមក វិភាគអំពីស្ថានភាពដែលកំពុងប្រឈមមុខនឹងការងារទីក្រុង និងបានបញ្ជាក់អំពីតម្រូវការទូទៅ គោលការណ៍សំខាន់ៗ និងភារកិច្ចសំខាន់ៗសម្រាប់ធ្វើការងារទីក្រុងឱ្យបានល្អ។
កិច្ចប្រជុំបានចង្អុលបង្ហាញថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក កម្រិតនគរូបនីយកម្មបែបថ្មី និងកម្រិតថ្នាក់នៃការអភិវឌ្ឍទីក្រុង កម្រិតគ្រោងផែនការ កសាង និងអភិបាលកចិ្ច កម្រិតសមស្របនឹងការរស់នៅនិងប្រកបអាជីព កម្រិតការការពារនិងបន្តវេនប្រវត្តិសាស្ត្រ និងវប្បធម៌ និងគុណភាពបរិស្ថានអេកូឡូស៊ីរបស់ប្រទេសចិនត្រូវបានកែលម្អយ៉ាងខ្លាំង។
កិច្ចប្រជុំនេះបានចាត់ចែងការងារសំខាន់ៗចំនួន៧ចំណុចស្តីពីការងារទីក្រុង។
ទី១ ផ្តោតលើការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធទីក្រុងទំនើប។ ទី២ ផ្តោតលើការកសាងទីក្រុងច្នៃប្រឌិតថ្មីប្រកបដោយភាពរស់រវើក ។ ទី៣ ផ្តោតលើការកសាងទីក្រុងប្រកបដោយផាសុកភាព និងស័ក្តិសមនឹងការរស់នៅ។ ទី៤ ផ្តោតលើការកសាង ទីក្រុងដ៏ស្រស់ស្អាតដែលពណ៌បៃតង និងកាបូនទាប។ ទី៥ ផ្តោតលើការកសាងទីក្រុងប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន ។ ទី៦ ផ្តោតលើការកសាងទីក្រុងស៊ីវិល័យ ដែលគោរពសីលធម៌។ ទី៧ ផ្តោតលើការកសាងទីក្រុងឆ្លាតវៃដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់៕
វិទ្យុមិត្តភាពកម្ពុជាចិន