(ប៉េកាំង)៖ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Tianjin កាលពីថ្ងៃទី ១៥ខែកក្កដា។ លោក Wang Yi បាននិយាយថា រដ្ឋសមាជិកនានាគួរតែឈានដល់ គំនិតឯកភាពរួមបន្ថែមទៀតស្តីពីការពង្រឹង ការកសាងអង្គការសហប្រតិបត្តិការសៀងហៃ ដោយអាកប្បកិរិយា ប្រកបដោយការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងអនាគត។
លោក Wang Yi បានលើកឡើងនូវសំណើប្រាំចំណុចសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃអង្គការសហប្រតិបត្តិការសៀងហៃ៖ ទីមួយ មិនបំភ្លេចគោលបំណងដើម ហើយបន្តអនុវត្ត "ស្មារតីសៀងហៃ"។ ទី២ រ៉ាប់រងសុខទុក្ខជាមួយគ្នា និងពង្រឹងមូលដ្ឋានសន្តិសុខ។ ទីបី ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ជំរុញឱ្យក្លាយជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍ។ ទី៤ មានមេត្រីរាប់អានជាមួយអ្នកជិតខាង រួមគ្នាកសាងផ្ទះដ៏ស្រស់ស្អាត ។ ទី៥ ប្រកាន់ខ្ជាប់នូវមាគ៌ាត្រឹមត្រូវ និងការពារយុត្តិធម៌ និងសច្ចធម៌។
លោក Wang Yi បានប្រកាសថា កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ នឹងប្រព្រឹត្តទៅនៅទីក្រុង Tianjin ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញាខាងមុខ។ ខណៈពេលនោះ មេដឹកនាំនៃប្រទេសចំនួនជាង ២០ និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិចំនួន ១០ នឹងចូលរួមសកម្មភាពពាក់ព័ន្ធនៃកិច្ចប្រជុំកំពូលនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន