(បេរូត)៖ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ជ្រលងភ្នំ Bekaa នៃប្រទេសលីបង់ នៅថ្ងៃអង្គារនេះ បានសម្លាប់មនុស្សចំនួន ១២នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមប្រភពសន្តិសុខ និងអាជ្ញាធរក្នុងស្រុក ក្នុងចំណោមអ្នកស្លាប់រួមមានសកម្មប្រយុទ្ធហ៊េសបូឡាចំនួន ៥នាក់ និងជនជាតិស៊ីរី ៧នាក់ ដែលជាកម្មករកសិកម្មនៅក្នុងតំបន់។
អភិបាលតំបន់ លោក Bachir Khodr បានបញ្ជាក់ថា នេះគឺជាការវាយប្រហារផ្លូវអាកាសដែលបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហ៊េសបូឡា បានបញ្ចប់កាលពីឆ្នាំមុន៕