(តូក្យូ)៖ ប្រទេសជប៉ុន បានបង្កើតអង្គភាពរដ្ឋបាលមួយ ដែលមានគោលដៅបន្ធូរបន្ថយក្តីកង្វល់របស់ពលរដ្ឋ តាមរយៈការដោះស្រាយបញ្ហាបង្កឡើងដោយជនបរទេស ចំពោះមុខការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនជនបរទេស នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។
រដ្ឋាភិបាលជប៉ុននិយាយថា អង្គភាពនេះនឹងធ្វើជាភ្នាក់ងារកណ្តាល ឆ្លើយតបទៅនឹងបញ្ហាដូចជាឧក្រិដ្ឋកម្ម និងទេសចរណ៍ហួសប្រមាណពាក់ព័ន្ធនឹងជនបរទេស។ វិធានការទាំងនោះ រួមមាននូវចំណាត់ការតឹងរ៉ឹងចំពោះជនបរទេស ដែលចង់ប្តូរមកប្រើប្រាស់ប័ណ្ណបើកបរជប៉ុន និងការទិញអចលនទ្រព្យជាដើម។ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba គូសបញ្ជាក់ថា «ឧក្រិដ្ឋកម្ម និងអាកប្បកិរិយាគ្មានសណ្តាប់ធ្នាប់ របស់ជនបរទេសមួយចំនួន ក៏ដូចជាប្រព័ន្ធរដ្ឋបាលមិនសមស្របផ្សេងៗ បានបង្កើតស្ថានភាពមួយ ដែលធ្វើឱ្យសាធារណជនមានអារម្មណ៍ ថាមិនសប្បាយចិត្ត និងត្រូវគេបោកប្រាស់»។
ជាយូមកហើយ ជប៉ុនព្យាយាមចំនួនរក្សាជនជាតិដើម តាមរយៈច្បាប់អន្តោប្រវេសន៍ដ៏តឹងរ៉ឹង ប៉ុន្តែបានបន្ធូរបន្ថយបន្តិចម្តងៗ ដើម្បីបំពេញបន្ថែមកម្លាំងពលកម្ម ដែលកំពុងធ្លាក់ចុះ និងកំណើននៃមនុស្សចាស់។ ចំនួនជនជាតិបរទេស បានកើនឡើងដល់កំណត់ត្រាប្រហែល ៣.៨លាននាក់កាលពីឆ្នាំមុន ទោះបីវាជាកម្រិត ៣ភាគរយនៃប្រជាជនសរុបក៏ដោយ៕