(ហ្សាការតា)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌឺឡេយិន (Ursula von der Leyen) បានប្រកាសនៅថ្ងៃអាទិត្យនេះថា សហភាពអឺរ៉ុប និងឥណ្ឌូណេស៊ី បានឈានដល់កិច្ចព្រមព្រៀងផ្នែកនយោបាយមួយ ដើម្បីជំរុញដំណើរការឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto), លោកស្រី វ៉ុនឌឺឡេយិន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងថ្មីនេះធ្វើឡើងក្នុងពេលដ៏ត្រឹមត្រូវ ព្រោះវានឹងបើកទីផ្សារថ្មី និងដោះសោសក្តានុពលជាច្រើនក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំងពីរ៕