(ទីក្រុងឡុងដ៍)៖ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Angela Rayner នៅថ្ងៃព្រហស្បតិ៍នេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្គត់ផ្គង់មីស៊ីលការពារដែនអាកាសជាង ៥,០០០គ្រាប់ ដែលផលិតដោយក្រុមហ៊ុន Thales ដល់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចុះហត្ថលេខានេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងអំឡុងពេលសន្និសីទស្តីពីការស្តារអ៊ុយក្រែនឡើងវិញ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាលើកដំបូង ដោយនាយករដ្ឋមន្ត្រី លោក Keir Starmer កាលពីថ្ងៃទី២ ខែមីនា។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលអង់គ្លេសក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការផ្តល់ជំនួយទ្វេភាគីដល់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់រហូតដល់ ២៨៣លានផោន សម្រាប់ឆ្នាំក្រោយ៕