(ប៉េកាំង)៖ ក្នុងអំឡុងពេលដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនា រវាងអរិយធម៌សកលកំពុងបើកធ្វើកិច្ចប្រជុំបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយសកលវិទ្យាល័យ Renminប្រទេសចិនធ្វើការស្ទង់មតិចំពោះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ១ម៉ឺន២ពាន់នាក់ដែលមកពីប្រទេសចំនួន៤១។អ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញជាទូទៅថា ការផ្លាស់ប្តូរនិងរៀនសូត្រគ្នាទៅវិញទៅមកខាងអរិយធម៌គឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍអរិយធម៌មនុស្ស

ជាតិនិងសន្តិភាពពិភពលោក ហើយបានវាយតម្លៃយ៉ាងសកម្មចំពោះតួនាទី គន្លឹះនៃការបន្តវេន និងច្នៃប្រឌិតថ្មីនូវវប្បធម៌ ក្នុងដំណើរការធ្វើទំនើបកម្ម នៃសង្គមមនុស្សជាតិគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយលោក Xi Jinping បានក្លាយទៅជាគំនិតឯកភាពជាទូទៅរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកល។ ការស្ទង់មតិលើកនេះបានបង្ហាញថា៖

ពីគំនិតឯកភាពដល់ការអនុវត្តជាក់ស្តែង៖ គំនិតផ្តួចផ្តើមអរិយធម៌សកលទទួលបានការកោតសរសើរជាទូទៅ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៨%ឯកភាពថាការគោរពពិពិធកម្មគឺជាគោលការណ៍មូលដ្ឋាន ដែលសហគមន៍អន្តរជាតិគួរអនុលោមតាម។

ពីបន្តវេនដល់ការច្នៃប្រឌិតថ្មី៖ ទំនើបកម្មតាមបែបផែនចិនបានបំពេញបន្ថែមចំណេះ ដឹងស្តីពីទំនើបកម្ម។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអនុវត្តដោយជោគជ័យ នូវទំនើបកម្មតាមបែបផែនចិនបានបំពេញបន្ថែមជាបន្តបន្ទាប់ នូវចំណេះដឹងអំពីទំនើបកម្មចំពោះសហគមន៍អន្តរជាតិ។ ក្នុងការស្ទង់មតិលើកនេះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៣,៤%បានសម្គាល់ឃើញថាមាគ៌ាទំនើបកម្ម នៃប្រទេសនានាគួរតែផ្នែកលើវប្បធម៌ប្រពៃណីរបស់ខ្លួន។

ពីប្រព័ន្ធសារព័ត៌មានដល់បច្ចេកវិទ្យា៖ការច្នៃប្រឌិតថ្មីត្រូវបានចាត់ទុកជាលក្ខណៈលេចធ្លោនៃវប្បធម៌ប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦០,៦% បានចាត់ទុកការច្នៃប្រឌិតថ្មីជារឿងសំខាន់បំផុត។អ្នកផ្តល់បទសម្ភាសន៍ចំនួន៨១,៦%បានសម្គាល់ឃើញថាឥទ្ធិពលនៃវប្បធម៌ចិននៅទូទាំងពិភពលោក បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕

វិទ្យុមិត្តភាពកម្ពុជាចិន