(ប៉េកាំង)៖ ថ្ងៃទី១០ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើសារអបអរការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃកិច្ចសន្ទនារវាងអរិយធម៌សកល។

លោក Xi Jinping បានលើកឡើងថា ពិពិធកម្មអរិយធម៌ជាលក្ខណៈពិសេសនៃពិភពលោក។ ប្រវត្តិសាស្ត្របានបង្ហាញថា ភាពរុងរឿងនៃអរិយធម៌ ការរីកចម្រើននៃមនុស្សជាតិ សុទ្ធតែមិនអាចកាត់ផ្តាច់ចេញពី ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នា ទៅវិញទៅមករវាងអរិយធម៌។ បច្ចុប្បន្ន ស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ ដែលត្រូវការជាបន្ទាន់នូវការយក ការផ្លាស់ប្តូរអរិយធម៌យកជម្នះរបាំងអរិយធម៌ យកការរៀនសូត្រអរិយធម៌គ្នាទៅជម្នះការប៉ះទង្គិចខាងអរិយធម៌។

លោក Xi Jinping បានបន្តទៀតថា ប្រទេសចិនរីករាយធ្វើការជាមួយប្រទេសនានា ប្រកាន់ខ្ជាប់ទស្សនៈអរិយធម៌ ប្រកបដោយសមភាព រៀនសូត្រពីគ្នា កិច្ចសន្ទនា និងបរិយាប័ន្ន អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញការកសាងបណ្តាញ សហប្រតិបត្តិការនៃសន្ទនារវាងអរិយធម៌សកល និងបន្ថែមកម្លាំងចលករថ្មីសម្រាប់សន្តិភាព និងការអភិវឌ្ឍនៃពិភពលោក។

ថ្ងៃទី១០ ខែកក្កដា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកល បានបើកធ្វើនៅក្រុងប៉េកាំងក្រោមប្រធានបទ “គាំពារពិពិធកម្មនៃអរិយធម៌នៃមនុស្សជាតិ រួមគ្នាជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក”៕

វិទ្យុមិត្តភាពកម្ពុជាចិន