(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Shanxi ថា ខេត្ត Shanxi ត្រូវអនុវត្តដោយយកចិត្តទុកដាក់ នូវការដាក់តាមការរៀបចំចាត់ចែងជាយុទ្ធសាស្រ្ត នៃមជ្ឈិមបក្សស្តីពីការជំរុញ ការងើបឡើងយ៉ាងឆាប់រហ័សនៃតំបន់ភាគកណ្តាល និងការជំរុញការការពារអេកូឡូស៊ីនិងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៅតាមដងទន្លេលឿង ប្រកាន់ខ្ជាប់នូវគោលការណ៍ការងារជាទូទៅស្តីពី ការស្វែងរកវឌ្ឍនភាព ក្នុងខណៈពេលរក្សាបាននូវស្ថិរភាព អនុវត្តយ៉ាងពេញលេញនិងត្រឹមត្រូវនូវគំនិតអភិវឌ្ឍន៍ថ្មី គ្រោមផែនការអភិវឌ្ឍន៍ និងសន្តិសុខឱ្យបានល្អ ខិតខំប្រឹងប្រែងជំរុញការធ្វបរិវត្តកម្មការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើធនធាន និចារទំព័រថ្មីនៃការជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិនរបស់ខេត្ត Shanxi។

លោក Xi Jinping បានលើកឡើងថា ការកសាងតំបន់គំរូនៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ចផ្អែកលើធនធានរបស់ប្រភេទជាតិ គឺជាភារកិច្ចជាយុទ្ធសាស្ត្រមួយ ដែលមជ្ឈិមបក្សប្រគស់ឱ្យខេត្ត Shanxi ត្រូវជំរុញងការធ្វើបរិវត្តកម្មដោយមានរបៀបរយ ។ លើសពីនេះ ការផ្លាធ្វើបរិវត្តកម្មការអភិវឌ្ឍត្រូវតែការពារយ៉ាងរឹងមាំ នូវបន្ទាត់ក្រហមនៃសុវត្តិភាពនិងស្ថិរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន