(ប៉េកាំង)៖ រសៀលថ្ងៃទី៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Yangquan ខេត្ត Shanxi។ លោកបានទៅកាន់ទីលានស្តូបអនុស្សាវរីយ៍រំលឹក មហាសង្គ្រាមកងពល១០០កង ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលីជីវិត និងទស្សនាសារមន្ទីររំលឹកមហាសង្គ្រាមកងពល ដើម្បីរំលឹកពីវីរភាពរបស់វីរជន ដែលតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និង ប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិន ក្នុងការដឹកនាំកងទ័ពនិងប្រជាជនតស៊ូប្រយុទ្ធប្រឆាំងយ៉ាងអង់អាចក្លាហាន ជាមួយការឈ្លានពានរបស់បរទេស ព្រមនិងស្វែងយល់ពីការអប់រំអំពីប្រវត្តិសាស្រ្តបដិវត្តន៍ក្នុងតំបន់ ការបន្តវេននិងផ្សព្វផ្សាយស្មារតីដ៏អស្ចារ្យ នៃសង្រ្គាមតស៊ូប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន។

លោក Xi Jinping បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយ យុវសិស្សនិងបុគ្គលិកការងារនៅទីនោះ។លោកបានលើកឡើងថា ថ្ងៃនេះខ្ញុំមកដល់ទីនេះមានអត្ថន័យជាពិសេស។ ព្រឹត្តិការណ៍ថ្ងៃ៧ កក្កដាគឺជាការចាប់ផ្តើម នៃសង្រ្គាមប្រជាជនទូទាំងប្រទេសចិនតស៊ូប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន បក្សកុម្មុយនីស្តចិនគឺជាបង្អែកដ៏រឹងមាំ ក្នុងសង្រ្គាមតស៊ូប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ប្រជាជាតិចិនទាំងមូល ហើយមហាសង្គ្រាមកងពល១០០កង បានធ្វើឱ្យពិភពលោកមើលឃើញពីឆន្ទៈ និងកម្លាំងរបស់បក្សកុម្មុយនីស្តចិន និងប្រជាជនចិនក្នុងការតស៊ូប្រយុទ្ធ។ក្តីសង្ឃឹមស្ថិតនៅលើអ្នក ហើយអនាគតជារបស់អ្នកទាំងអស់គ្នា ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែង ដើម្បីធ្វើជាជនជាតិចិនដ៏ទៀងត្រង់ និងមានមោទនភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន