(ប៉េកាំង)៖ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ពិធីបើកសកម្មភាពរំលឹកខួប៨៨ឆ្នាំនៃសង្រ្គាមប្រជាជាតិចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុននិងពិព័រណ៍ក្រោមប្រធានបទ «ដើម្បីរំដោះជាតិនិងសន្តិភាពពិភពលោក»បានរៀបចំធ្វើឡើងនៅសារមន្ទីររំលឹកសង្រ្គាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។ លោក Cai Qi
សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិន បានថ្លែងសុន្ទរកថាព្រមទាំងប្រកាសបើកពិព័រណ៍។
លោកបានថ្លែងថាថ្ងៃនេះកាលពី៨៨ឆ្នាំមុន ពួកយោធានិយមជប៉ុនបានបង្កើត ព្រឹត្តិការណ៍ Lugouqiaoដែលមានការប៉ុងទុកដែលបង្កការភ្ញាក់ផ្ញើលដល់ប្រទេសចិននិងអន្តរជាតិ និងធ្វើឱ្យសង្គ្រាមប្រឆាំងការឈ្លានពានប្រទេសចិន ផ្ទុះឡើងទាំងស្រុង។យោធានិងប្រជាជនចិនក្រោកឈរឡើងដើម្បីប្រឆាំងនឹងពួកយោធាជប៉ុន ដែលឈ្លានពានប្រទេសចិនបង្កើតជា សមរភូមិទិសបូព៌ាដ៏សំខាននៃសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។
ក្នុងខណៈខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុននិងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ប្រទេសចិនបានរៀបចំពិព័រណ៍ក្រោមប្រធានបទ «ដើម្បីរំដោះជាតិនិងសន្តិភាពពិភពលោក» ដើម្បីបង្ហាញ ដោយគ្រប់ជ្រុងជ្រោយនូវដំំណើរការដែលប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុនក្នុងរយៈពេល១៤ឆ្នាំ ក៏ដូចជាផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ធ្វើការអប់រំ អំពីការស្នេហាជាតិនិងការអប់រំ អំពីប្រពៃណីនៃបដិវត្តន៍៕
វិទ្យុមិត្តភាពកម្ពុជាចិន