(ប៉េកាំង)៖ នៅថ្ងៃទី ៣ ខែកក្កដា មហោស្រពភាពយន្តរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ ដែលសហការរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិននិងរដ្ឋបាលក្រុង Chongqing បានប្រារព្ធធ្វើនៅទីក្រុង Chongqing ប្រទេសចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។
លោក Shen Haixiong បានលើកឡើងថា ប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃនៅក្រុង Astana ថា ការសន្ទនារវាងអរិយធម៌បានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងការជំរុញសន្តិភាពនិងសុខដុមនីយកម្មនៃពិភពលោក។ ប្រការនេះមិនត្រឹមតែជាការយល់ដឹងយ៉ាងស៊ីជម្រៅ អំពីស្ថានការណ៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការរំពឹងទុកយ៉ាងកក់ក្តៅ របស់ប្រជាជននៃបណ្តាប្រទេសនានា ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាផងដែរ។ សូមយើងទាំងអស់គ្នារួមចំណែកជាកម្លាំងរបស់ អ្នកប្រកបអាជីពខាងវិស័យភាពយន្តសម្រាប់ការជំរុញ ការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ក្រោមការជំរុញនៃគោលគំនិត "ស្មារតីសៀងហៃ" !
វិទ្យុមិត្តភាពកម្ពុជាចិន