(ប៉េកាំង)៖ ក្នុងនាមជាកិច្ចប្រជុំកំពូលលើកដំបូង បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីចូលជារដ្ឋសមាជិកថ្មី និងប្រទេសជាដៃគូចំនួន១០ បានចូលរួមយន្តការសហប្រតិបតិ្តការប្រទេសBRICS កិច្ចប្រជុំកំពូលលើកដំបូងនៃ “BRICS ធំ” បានញ៉ាំងឱ្យអ្នកផងចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិតាមបណ្តាញអ៊ីនធឺណែត ចំពោះអ្នកបទផ្តល់សម្ភាសន៍នៅទូទាំងពិភពលោក ដែលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,២ភាគរយសម្គាល់ឃើញថា យន្តការសហប្រតិបតិ្តការ BRICSបានក្លាយជាកម្លាំងដ៏សំខាន់ សម្រាប់ជំរុញការសម្រេចបាននូវពហុប៉ូលភាវូបនីយកម្មពិភពលោកដ៏ស្មើភាព និងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន។
ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៧ ភាគរយសម្គាល់ឃើញថា យន្តការសហប្រតិបតិ្តការ BRICSមិនត្រឹមតែបានកាត់បន្ថយការពឹងផ្អែកទៅលើ ដុល្លារអាមេរិករបស់រដ្ឋសមាជិកប៉ុណ្ណោះទេ ថែមទាំងក៏បានលើកកម្ពស់ សិទ្ធិបញ្ចេញមតិរបស់រដ្ឋ សមាជិកក្នុងអភិបាលកិច្ចហិរញ្ញវត្ថុសកលផងដែរ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,១ភាគរយកោតសរសើរថា យន្តការនេះបានផ្តល់បទពិសោធដ៏មានតម្លៃ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសកល និងបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែសមភាពនិងបរិយាបន្ន។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៩១,២ ភាគរយសម្គាល់ឃើញថា ប្រទេស BRICS ត្រូវបានរំពឹងថា នឹងក្លាយជា “ឧបករណ៍ពន្លឿន”សម្រាប់ការងើបឡើងវិញនូវសេដ្ឋកិច្ចសកល និងការអភិវឌ្ឍពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩១,៧ភាគរយឯកភាពគ្នាជាមួយប្រទេស BRICS ដែលបានប្រកាន់ខ្ជាប់ស្មារតីស្តីពីការបើកទូលាយ បរិយាបន្ន កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ដែលបានផ្តល់បទពិសោធដ៏សំខាន់ក្នុងការជំរុញការបង្កើត របៀបរៀបរយអន្តរជាតិ ដែលមានភាពកាន់តែយុត្តិធម៌ ប្រជាធិបតេយ្យនិងសមហតុផល។
ការស្ទង់មតិរបស់បណ្តាញ CGTN បានធ្វើឡើងដោយប្រើ៥ភាសា ដែលមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេលតែ២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតនៅឯនាយសមុទ្រចំនួន៦៥៤១នាក់ បានចូលរួមការស្ទង់មតិ ព្រមទាំងបញ្ចេញមតិយោបល់៕
វិទ្យុមិត្តភាពកម្ពុជាចិន