(ប៉េកាំង)៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Ousmane Sonko នាយករដ្ឋមន្ត្រីប្រទេសសេណេហ្កាល់ ដែលអញ្ជើញចូលរួមវេទិការដាវ៉ូស រដូវក្តៅនៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងសេណេហ្គាល់គួរតែគាំទ្រគ្នាទៅវិញទៅមក ក្នុងការដើរតាមផ្លូវអភិវឌ្ឍន៍ដោយឯករាជ្យ និងស្វ័យភាព និងចាត់ទុកឆ្នាំ២០២៦ដែលជា “ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសចិន និងអាហ្វ្រិក” ជាកាលានុវត្តភាពមួយដើម្បី ធ្វើឱ្យការប្រាស្រ័យទាក់ទង រវាងប្រជាជនកាន់តែមានភាពជិតស្និទ្ធ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ កីឡានិងយុវជនជាដើម ក៏ដូចជាអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ ដើម្បីរួមគ្នាជំរុញសន្តិភាព ភាពរុងរឿងនិងវឌ្ឍនភាពនៃពិភពលោក។

ជាការឆ្លើយតប លោក Ousmane Sonko បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្មោះរបស់លោក Bassirou Diomaye Faye ប្រធានាធិបតីសេណេហ្កាល់ ដោយសង្ឃឹមថា នឹងជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយភាគីចិនមានភាពកាន់តែស៊ីជម្រៅ ព្រមទាំងជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្ម វិនិយោគនិងថាមពលជាដើមកាន់តែមានភាពជិតស្និទ្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់សេណេហ្កាល់៕

វិទ្យុមិត្តភាពកម្ពុជាចិន