(ប៉េកាំង)៖ សម្ព័ន្ធមិត្តចង់វាតទី រដ្ឋជាសមាជិកខ្វែងគំនិតគ្នា។ ការតម្លៃគ្នានៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បានហែកហួរគំនិតឯកភាពរួមលើ បញ្ហាសន្ដិសុខរបស់អឺរ៉ុប។ គោលដៅចំណាយខាងយោធាចំនួន៥%បានលាតត្រដាងពីភាពប្រេះស្រាំ នៃទំនុកចិត្តគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខ រវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប ព្រមនិងការខ្វែងគំនិតគញនារបស់អឺរ៉ុបលើ បញ្ហាអង្គការណាតូដែលមុខជានឹងក្លាយជា “ភាពជាប់គាំង” ជាមិនខាន។
ការស្ទង់មតិតាមបណ្តាញអ៊ីនធឺណែតរបស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះ អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍៦៧.៤% បានថ្កោលទោសចំពោះ ករណីដែលអង្គការណាតូពន្លឿនការវាតទីខាងយោធា ដែលមានលទ្ធភាពនឹងបង្កឱ្យមាន ការប្រកួតប្រជែងសព្វាវុធជុំថ្មីមួយ ដែលនឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិភាពនិងស្ថិរភាពពិភពលោក។ អ្នកផ្តល់បទសម្ភាសន៍៨៤.៧% បានលើកឡើងថា អង្គការណាតូបានក្លាយទៅជា ម៉ាស៊ីនបំផុសសង្គ្រាមដ៏ពិតប្រាកដ។
ការស្ទង់មតិ បានធ្វើតាមវេបសាយចំនួនប្រាំភាសារបស់ CGTN គឺភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី។ក្នុងរយៈពេល១២ម៉ោង មានអ្នកប្រើអ៊ីនធឺណិតចំនួន៦ពាន់នាក់ បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន