(ប៉េកាំង)៖ ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអ៊ីតាលី ព្រឹត្តិការណ៍សម្ពោធការចាក់ផ្សាយកម្មវិធី "និស្ស័យវប្បធម៌របស់លោកXi Jinping" ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅ ទីក្រុងរ៉ូមប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៥ ខែមិថុនា តាមម៉ោងក្នុងតំបន់។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាង៣០ នៃប្រទេសអ៊ីតាលីនឹងចាក់ផ្សាយកម្មវិធីនេះជាបន្តបន្ទាប់។

កម្មវិធី "និស្ស័យវប្បធម៌របស់លោក Xi Jinping" បានសម្រាំងរឿងរ៉ាវដ៏រស់រវើកដែលលោក Xi Jinping យកចិត្តទុកដាក់ចំពោះការបន្តវេននិងការអភិវឌ្ឍវប្បធម៌ចិន ហើយទៅផ្តិតយករូបភាពពីទីកន្លែង ដែលលោក Xi Jinping ធ្លាប់ធ្វើការ ឬចុះត្រួតពិនិត្យការងារ ដូចជា ក្រុង Zhengding ខេត្ត Hebei, ក្រុង Xiamen ខេត្ត Fujian, ក្រុង Hangzhouខេត្ត Zhejiang និងក្រុង Dunhuang ខេត្ត Gansu ជាដើម ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ប្រទេសចិន ក្នុងការស្វែងរកប្រភពដើមនៃអរិយធម៌ និងការការពារបេតិកភណ្ឌវប្បធម៌ក្នុងយុគសម័យថ្មី តាមរយៈឯកសារវីដេអូ ការយកបទសម្ភាសន៍ស៊ីជម្រៅ និងការនិទានរឿងជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន