(ប៉េកាំង)៖ ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មានកម្ពុជា បានចាប់ផ្តេីមការធ្វេីទស្សនកិច្ចនៅតំបន់ស្វយ័ត Xizang ដែលជាទីតាំងជាទីប្រវត្តិសាស្រ្ត អាយុកាលរាប់ទសវត្សរ៍នៃពិភពលោក។
នៅក្នុងទីក្រុង Lhasa នៅវិមាន Potala ប្រាសាទ Dazhao និងផ្លូវ Bakuo ដែលជាទីប្រជុំជនល្បីឈ្មោះប្រចាំទីក្រុង Lhasa នៃតំបន់ Xizang។ អ្នកសារព័ត៌មានទាំងអស់ក៏នឹងទទួលបានបទពិសោធន៍ពីការជិះរថភ្លើងល្បឿនលឿន ពីទីក្រុង Lhasa ទៅទីក្រុង Xigaze ដេីម្បីទស្សនាប្រាសាទ Tashilhunpo ផងដែរ។
ក្រៅពីនេះក៏មានទស្សកិច្ចនៅ វិមាន Potala និង សារមន្ទីរ Xizang បណ្ឌិតសភាពុទ្ធសាសនា Xizang និងវិទ្យាស្ថានបច្ចេកវិទ្យាវិជ្ជាជីវៈ ដេីម្បីឈ្វេងយល់ពីឯកទេស Thang-ga ដែលជាសិល្បៈគំនូរមានលក្ខណៈពិសេសក្នុងវប្បធម៌ជនជាតិ Zang ក៏ដូចជាការបន្តវេនសិប្បកម្មប្រពៃណី។
ដំណេីរទស្សនកិច្ចនេះរៀបចំឡើង China Media Group (CMG) នៅក្នុង «ឆ្នាំទេសចរណ៍កម្ពុជា-ចិន»។ បន្ទាប់ពីឆ្នាំនៃការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជន និងវប្បធម៌ឆ្នាំ២០២៤ កម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួន ឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ក្រៅពីកម្ពុជា ក៏មានអ្នកសារព័ត៌មានមកពីប្រទេសឥណ្ឌា ម៉ុងហ្គោលី នេប៉ាល់ បង់ក្លាដែស ផងដែរ សម្រាប់ទស្សនកិច្ចនេះ៕