(ប៉េកាំង)៖ នៅថ្ងៃទី ២៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីចូលរួមក្នុងពិធីផ្ទេរនិងទទួលតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងគណៈប្រតិភូអមដំណើរ បានជួបពិភាក្សាការងារជាមួយលោក Thomas Bach ប្រធានកិត្តិយសពេញមួយជីវិត នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងលោកស្រី Kirsty Coventryប្រធានថ្មីនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne ប្រទេសស្វ៊ីស។

ភាគីទាំងពីរបានមូលមតិជាឯកច្ឆន្ទស្តីពីការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ប្រកួតកីឡាបែបថ្មី។ លោក Bach បាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិជាសាក្សី នៃការអភិវឌ្ឍបែបលោតផ្លោះនៃឥទ្ធិពលអន្តរជាតិ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ សង្ឃឹមថាចិននឹងបន្តចូលរួមចំណែកក្នុងការកសាង ពិភពលោកដែលកាន់តែមានសាមគ្គីភាព។

ចំណែកលោកស្រី Kirsty Coventry បាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិទន្ទឹងរង់ចាំធ្វើ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដើម្បីរួមគ្នាជំរុញកីឡាអូឡាំពិកឱ្យអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន