(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានព្រមានដល់ក្រុមហេសបូឡា នៅលីបង់ ឱ្យប្រយ័ត្នប្រយែង ជុំវិញជម្លោះដែលកំពុងបន្តរវាងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ ២០២៥។
មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធលីបង់មួយនេះ នឹងធ្វើសកម្មភាពតាមតែខ្លួនមើលឃើញថាសក្តិសម ចំពោះមុខអ្វីដែលលោកហៅថា «ការឈ្លានពានដ៏ព្រៃផ្សៃរបស់អ៉ីស្រាអែល-អាមេរិក» ប្រឆាំងនឹងអ៊ីរ៉ង់។
លោក Katz គូសបញ្ជាក់ថា «ការអត់ធ្មត់របស់អ៉ីស្រាអែល ជាមួយក្រុមភេរវករ មិនអាចមើលស្រាលបានទេ»។
គួរបញ្ជាក់ថា អ៉ីរ៉ង់កំពុងអនុវត្តការសងសឹកចំពោះអ៉ីស្រាអែល ដែលបានបើកការវាយប្រហារមុន មកលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងទៀត ហេសបូឡា មិនបានសន្យាចំៗជាចំហថា នឹងចូលជួយអ៉ីរ៉ង់ឡើយ ហើយមន្ត្រីម្នាក់របស់ហេសបូឡា បានប្រាប់ Reuters កាលពីសប្តាហ៍មុនថា ក្រុមខ្លួនមិនមានចេតនាផ្តួចផ្តើម ការវាយប្រហារប្រឆាំងនឹងអ៉ីស្រាអែលទេ៕