(ប៉េកាំង)៖ ថ្ងៃទី ១៦ ខែមិថុនា កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» (ភាសាបរទេស) បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសអាស៊ីកណ្តាលទាំង ៥។ លោក Kassym- Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានផ្ញើសារលិខិត ដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះការចាក់ផ្សាយកម្មវិធីនេះ។
សូមបញ្ជាក់ថា កម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត » (ភាសាបរទេស) ដែលជាកម្មវិធីឆ្នើម នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានជ្រើសរើសប្រយោគ និងកំណាព្យបុរាណចិន ដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ប្រើក្នុងសុន្ទរកថាសំខាន់ៗ អត្ថបទសំខាន់ៗ និងក្នុងពិធីជួបសំណេះសំណាល ដែលផ្តោតលើប្រធានបទដូចជា ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ, ការអភិវឌ្ឍបច្ចេកវិទ្យា, ការអភិរក្សអេកូឡូស៊ី និងការច្នៃប្រឌិតថ្មីនៃវប្បធម៌ជាដើម ដែលអភិប្បាយពីមូលដ្ឋានគ្រឹះ នៃប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ស៊ីជម្រៅ នៃគំនិតអភិបាលកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន តាមរយៈរឿងរ៉ាវដ៏រស់រវើក ដែលបង្ហាញពីគុណតម្លៃសកលភាវូបនីយកម្មនៃការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន