(ប៉េកាំង)៖ ក្នុងឱកាសជិតនឹងបើកធ្វើកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលសំដៅ ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោក បានបង្ហាញថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងចិន និងប្រទេសអាស៊ីកណ្តាលចំនួន៥គឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដ នៃសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលបានបំពេញបន្ថែមភាពនឹងនរជាបន្តបន្ទាប់ ក្នុងសហគមន៍អន្តរជាតិ ដែលមានភាពរង្គោះរង្គើ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៤ភាគរយ បានលើកឡើងថា យន្តការនៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិន-អាស៊ីកណ្តាលបានដើរតួនាទីណែនាំដ៏សំខាន់។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២ភាគរយ បានយល់ឃើញថា ចិនចាត់ទុកអាស៊ីកណ្តាលជា ទិសដៅអទិភាពមួយនៃការទូតជាមួយប្រទេសជិតខាង ដែលនាំមកនូវកាលានុវត្តភាពកាន់តែច្រើន ដល់ការអភិវឌ្ឍនិងធ្វើបរិវត្តកម្មរបស់ប្រទេសអាស៊ីកណ្តាលនិងលើកកម្ពស់ឥទ្ធិពលក្នុងតំបន់។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៥ ភាគរយបានយល់ឃើញថា ចិននិងប្រទេសអាស៊ីកណ្តាលចំនួន៥ ទទួលបានប្រសិទ្ធភាពដ៏លេចធ្លោ ក្នុងវិស័យសេដ្ឋកិច្ចបៃតង និងការធ្វើបរិវត្តកម្មឌីជីថលជាដើម ហើយកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មមានអនាគតដ៏ទូលំទូលាយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,២ ភាគរយបានយល់ឃើញថា កិច្ចសហប្រតិបត្តិការខាងការដឹកជញ្ជូនគមនាគមន៍ និងបណ្តាញឡូជីស្ទិកប្រហែលនឹងក្លាយជាចំណុចលេចធ្លោថ្មី នៃកិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសអាស៊ីកណ្តាល។
ការស្ទង់មតិនេះត្រូវបានចេញផ្សាយ ចំពោះអន្តរជាតិតាមរយៈប៉ុស្តិ៍ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ក្នុងរយៈពេល២៤ម៉ោងមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតបរទេស ចំនួន២ពាន់៥៩នាក់បានចូលរួមការស្ទង់មតិ ព្រមទាំងសម្តែងទស្សនៈរបស់ខ្លួន៕
វិទ្យុមិត្តភាពកម្ពុជាចិន