(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យថា ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារសហរដ្ឋអាមេរិកតាមមធ្យោបាយណាមួយនោះ ខ្លួននឹងត្រូវប្រឈមមុខនឹងកម្លាំងយោធារបស់សហរដ្ឋអាមេរិក «ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក»

នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ជាមួយនឹងការវាយប្រហារទៅលើអ៊ីរ៉ង់កាលពីយប់មិញនោះទេ ហើយលោកបានបន្ថែមថា «យើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដោយងាយស្រួល ហើយបញ្ចប់ជម្លោះបង្ហូរឈាមនេះ»