(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ជាច្រើនបានរាយការណ៍ថា លោកឧត្តមសេនីយ៍ Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានរាយការណ៍ដូច្នេះថា «ឧត្តមសេនីយ៍លោក Hossein Salami ដែលជាប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានពលីនៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់»។ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Mehr ក៏បានរាយការណ៍ដូចគ្នានេះដែរ៕