(ប៉េកាំង)៖ កិច្ចប្រជុំសន្ទនាសាំងគ្រីឡាឆ្នាំ ២០២៥ បានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ។ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង ដែលបង្ហាញឱ្យឃើញក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ គួរឱ្យសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់។

នៅក្នុងកិច្ចប្រជុំសន្ទនាលើកនេះ លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានយកអស្ថិរភាពនៃអ្វីដែលហៅថា "តំបន់ឥណ្ឌូប៉ាស៊ីហ្វិក" ទម្លាក់កំហុសទៅលើភាពខ្លាំងក្លារបស់ចិនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានមួលបង្កាច់ការគាំពារអធិបតេយ្យភាពទឹកដី និងសិទ្ធនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ស្របតាមច្បាប់និងបទប្បញ្ញត្តិទៅជា"ការអនុវត្តអនុត្តរភាព"។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ សុន្ទរកថារបស់លោក Gilberto Teodoro បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រនិងឡូហ្ស៊ីក នៃមជ្ឈដ្ឋានយុទ្ធសាស្ត្ររបស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង នាពេលបច្ចុប្បន្ន។

ទីមួយ ហ្វីលីពីនបានចាប់ជំរិតខាងសីលធម៌ចំពោះប្រទេសធំៗ ហើយប៉ុនប៉ងកំរាមកំហែងឱ្យចិនបន្ធូរបន្ថយគោលជំហររបស់ខ្លួន លើបញ្ហាកោះនិងថ្មប៉ប្រះទឹកនៃប្រជុំកោះ Nansha ដូចជាកោះ Huangyan ថ្មប៉ប្រះទឹក Ren'ai និងថ្មប៉ប្រះទឹក Tiexian ជាដើម។ ទីពីរ និយាយប្រែសជាខ្មៅ បង្កភាពបដិបក្ខ ប៉ុនប៉ងវេចខ្ចប់ការឆក់យកផលប្រយោជន៍ មិនត្រឹមត្រូវនៅសមុទ្រចិនខាងត្បូង របស់ហ្វីលីពីន ទៅជា"សុទ្ធចិត្ត" ហើយមួលបង្កាច់ការគាំពារផលប្រយោជន៍ជាតិរបស់ចិន ថាជា "ចិត្តអាក្រក់" ដើម្បីបំភាន់មតិសាធារណៈ របស់សហគមន៍អន្តរជាតិ ។

នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានព្រលយសម្តីថា នឹងលើក "មជ្ឈត្តកម្មលើកទីពីរ" ដើម្បីចោទប្រកាន់ប្រទេសចិនថា បានបំផ្លាញដល់បរិស្ថានអេកូឡូស៊ី នៅសមុទ្រចិនខាងត្បូង។ នេះមិនមែនជាលើកទីមួយហើយដែលហ្វីលីពីនបានតម្កល់ទុក ការទាមទារផ្នែកនយោបាយលើការការពារបរិស្ថាន។ ដោយឡែកហ្វីលីពីនបានប៉ុនប៉ងដោះសា និងលាងជម្រះសកម្មភាពនេសាទ ដែលជំរុញដោយផលប្រយោជន៍នយោបាយរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅអាចឃើញថា តាមពិតទៅ យុទ្ធសាស្ត្រសម្លុតកំហែង និងឆបោករបស់ហ្វីលីពីនបានឆ្លុះបញ្ចាំង ពីគំនិតចិត្ត "មិននិយាយហេតុផល" របស់មជ្ឈដ្ឋានយុទ្ធសាស្ត្រហ្វីលីពីន ។ នៅពីក្រោយគំនិតចិត្តបែបនេះ គឺមានការគិតពិចារណារបស់ សហរដ្ឋអាមេរិកនិងលោកខាងលិច ស្តីពីការចាត់ទុកប្រទេសហ្វីលីពីនជាកូនអុក សម្រាប់ទប់ស្កាត់ប្រទេសចិន ពួកគេបានផ្តល់ការគាំទ្រផ្នែកការទូត ផ្លូវច្បាប់ យោធានិងមតិសាធារណៈដល់ប្រទេសហ្វីលីពីន។

ជាការពិត នៅក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានបង្កើតយ៉ាងកម្រាលនូវ "ភាពសមហេតុសមផល" នៃឡូហ្ស៊ីករបស់ហ្វីលីពីនក្នុងការសុខចិត្តធ្វើជាទ័ពស្រួចជា យុទ្ធសាស្ត្ររបស់អាមេរិកសម្រាប់ទប់ស្កាត់ ការអភិវឌ្ឍរបស់ចិនដើម្បីប៉ុនប៉ងបិទបាំងការពិតជាក់ស្តែងដែលថា ប្រទេសហ្វីលីពីនបានបាត់បង់ភាពម្ចាស់ការ ខាងយុទ្ធសាស្រ្តរបស់ខ្លួនតាំងពីយូរណាស់មកហើយ។

ប៉ុន្តែ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិចំនួន ៤ គឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងហ្វីលីពីនបានបញ្ជាក់ថា យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់រដ្ឋាភិបាលហ្វីលីពីន លើបញ្ហាសមុទ្រចិនខាងត្បូងទទួលបានការឯកភាពនិងការគាំទ្រពី សហរដ្ឋអាមេរិកនិងបស្ចិមប្រទេស ដើម្បីគួបផ្សំនឹងអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"របស់សហរដ្ឋអាមេរិក។ ហ្វីលីពីនស្រមើស្រមៃថា ពឹងផ្អែកលើកម្លាំងក្រៅតំបន់អាចស្វែងរកបាន នូវផលប្រយោជន៍មិនត្រឹមត្រូវ អ្វីដែលហៅថា យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង មុខជានឹងទទួលបរាជ័យជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន