(ប៉េកាំង)៖ អ្នកនាង Xiang Cuiyang អ្នកភូមិ Changjiang ស្រុក Jiangnan ក្រុង Linxiang ខេត្ត Hunan ប្រទេសចិនពាក់អាវចុងភៅ ហើយកំពុងរវល់ដុតដៃដុតជើង នៅក្នុងផ្ទះបាយនៃផ្ទះកសិដ្ឋានរបស់អ្នកនាង។ អ្នកនាងនិយាយទាំងស្នាមញញឹម ថា "កាលពីមុនយើងពឹងផ្អែកលើទន្លេដើម្បីចិញ្ចឹមជីវិត ប៉ុន្តែឥឡូវនេះយើងពឹងផ្អែ កលើផ្កាសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ជីវភាពកាន់តែមានស្ថេរភាពជាងពីមុន"។

កាលពីមុន ជីវភាពរស់នៅរបស់អ្នកភូមិនៅភូមិ Changjiang គឺមិនអាចកាត់ ផ្តាច់ពីទន្លេយ៉ង់សេបានទេ៖ នេសាទត្រីក្នុងទន្លេ ដាំដើមត្រែងនៅលើកោះ និងឃ្វាលគោ និងពពែនៅលើទំនប់។ អ្នកនាង Xiang Cuiyang រំលឹកថា "នៅពេលនោះ មនុស្សគ្រប់គ្នាគិតតែប្រមូលផលពីទន្លេយ៉ងសេ និងចង់បានភាពងាយស្រួល ពីមាត់ទន្លេដែលមិនត្រឹមតែបំផ្លាញបរិស្ថានអេកូឡូស៊ី យ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ក៏ ថែមទាំងធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិធ្លាក់ចូលទៅក្នុង វដ្តអាក្រក់ទៀត ផង"។

ប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចមិន អាចឆក់យកធនធាន និងបរិស្ថានអេកូឡូស៊ី ឱ្យអស់បានទេ ហើយការអភិរក្សអេកូឡូស៊ី និងបរិស្ថានគឺមិនត្រូវបោះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចឡើយ។ យើងត្រូវតែ ប្រកាន់ខ្ជាប់នូវការអភិរក្សក្នុងការអភិវឌ្ឍ និងការអភិវឌ្ឍក្នុងការអភិរក្ស។ ភូមិ Changjiang បាននិងកំពុងធ្វើតាមការណែនាំ របស់លោក Xi Jinping និងខិតខំស្វែង រកផ្លូវថ្មីមួយសម្រាប់ការរួមបញ្ចូលគ្នារវាងកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍ សេដ្ឋកិច្ច។
ផ្ទះនៅតាមដងទន្លេត្រូវបានរុះរើម្តងមួយៗ ព្រៃដើមត្រែងលើកោះក្នុងទន្លេ ត្រូវបានបិទជាបណ្តើរៗ ហើយប្រព័ន្ធលូ ដែលទើបសាងសង់ថ្មី ត្រូវបានដាក់ឱ្យ ប្រើប្រាស់។ ចំណែកឯអ្នកនេសាទក៏បានឈប់នេសាទត្រីផងដែរ។

ឆ្នេរទន្លេយ៉ងសេដែលត្រូវបានស្តារឡើងវិញ រំលេចចេញនូវភាពស្រស់ស្អាតឡើងវិញ ហើយផ្ទាំងគំនូរអេកូឡូស៊ីថ្មីកំពុងលេចចេញ ជាបណ្តើរៗ។ នៅឆ្នាំ ២០១៧ ភូមិ Changjiang បានប្រមូលផ្តុំការផ្ទេរដីនៅក្នុងទំនប់ គ្រោងផែនការដោយឯកភាព និងដាំស្ពៃទំហំជាង ១៣៣ ហិកតានៅក្នុងតំបន់តភ្ជាប់គ្នា។ នៅរដូវផ្ការីកឆ្នាំបន្ទាប់ ផ្កាស្ពៃរីកស្គុះស្គាយ ហើយសមុទ្រពណ៌មាស ផ្សារភ្ជាប់ជាមួយនឹងទឹកទន្លេយ៉ងសេដ៏ថ្លាឆ្វង់ បង្កើតជារូបភាពដ៏ ស្រស់ស្អាត ហើយបានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ មកទស្សនាកម្សាន្ត។

“ស្វែងរកឱកាសអភិវឌ្ឍន៍ពីកិច្ចការពារធម្មជាតិនិងសម្រេចបាននូវភាពឈ្នះឈ្នះ សម្រាប់កិច្ចការពារបរិស្ថានអេកូឡូស៊ី និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។" អនុសាសន៍ណែនាំសំខាន់ៗរបស់ប្រធានរដ្ឋចិនលោក Xi Jinping បានចាក់ឬស ហើយចេញជាផ្លែផ្កានៅក្នុងភូមិនេះ។ ឥឡូវនេះ ភូមិ Changjiang កំពុងបន្តបប្លែងទ្រព្យសម្បត្តិអេកូឡូស៊ីទៅជា កម្លាំងចលករដ៏រឹងមាំសម្រាប់ការស្តារនិងអភិវឌ្ឍជនបទ ឡើងវិញជាបន្តបន្ទាប់។

"បរិស្ថានអេកូឡូស៊ីមានភាពប្រសើរឡើង អ្នកទេសចរបានមកទស្សនាកម្សាន្ត ហើយកាបូបលុយរបស់អ្នកភូមិកាន់តែណែន ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម របស់ អ្នកភូមិបានកើនឡើងចំនួន ៣ ពាន់យាន់ប្រាក់ចិន។ ជំហានបន្ទាប់ ភូមិ Changjiangគ្រោងបង្កើតឧស្សាហកម្មទេសចរណ៍ទម្រង់ចម្រុះ ដើម្បីឱ្យ “រដូវកាលផ្ការីក”នៃ ទេសចរណ៍អេកូឡូស៊ីអាចពង្រីកពីមួយរដូវទៅបួនរដូវ ទឹកថ្លាភ្នំបៃតងអាចក្លាយ ជា “ទីបង្អែកសុភមង្គល” របស់អ្នកភូមិយ៉ាងពិតប្រាកដ៕

វិទ្យុមិត្តភាពកម្ពុជាចិន