(វ៉ាទីកង់)៖ ក្នុងពិធីជួបជុំដ៏ធំមួយ នៅឯទីលាន St. Peter នៃបុរីវ៉ាទីកង់ កាលពីថ្ងៃអាទិត្យ សម្តេចប៉ាប Leo បានរិះគន់ការលេចឡើងនូវចលនានយោបាយជាតិនិយម ដោយមិនបានបញ្ចេញឈ្មោះប្រទេស ឬមេដឹកនាំរូបណាឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។
សម្តេចប៉ាប Leo ដែលជាសម្តេចប៉ាបទីមួយមកពីសហរដ្ឋអាមេរិក មានព្រះរាជបន្ទូលថា «គ្មានអ្វីត្រូវរើសអើងទេ រវាងគោលការណ៍តំបន់ និងការណ៍ដែលមានផ្នត់គំនិតផ្ទុយគ្នា។ តែជាអកុសល ឥឡូវនេះ យើងឃើញមានចលនាបែបនេះលេចឡើង នៅក្នុងនយោបាយជាតិនិយម»។
មុនពេលក្លាយជាប្រមុខសង្ឃកាតូលិក សម្តេចប៉ាប Leo ត្រូវបានគេស្គាល់ថា ជាអ្នករិះគន់ឥតសំចៃទៅលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD Vance។ កន្លងមក អតីតសម្តេចប៉ាប ហ្វ្រង់ស៉ីស ក៏ធ្លាប់រិះគន់ផែនការរបស់លោក ត្រាំ ផងដែរ ជុំវិញការនិរទេសជនចំណាកស្រុករាប់លាននាក់ ចេញពីសហរដ្ឋអាមេរិក៕