(បែរឡាំង)៖ មន្ត្រីយោធាជាន់ខ្ពស់អាល្លឺម៉ង់ម្នាក់ បាននិយាយថាការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន កាលពីសប្ដាហ៍មុន ទំនងជាបានបង្កការខូចខាតប្រហែលជា ១០ភាគរយ នៃកងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឧត្តមសេនីយ៍អាល្លឺម៉ង់ លោក Christian Freuding បានគូសបញ្ជាក់ក្នុង YouTube podcast ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី៧ ខែឧសភា ដូច្នេះថា «បើតាមការវាយតម្លៃរបស់យើង មានយន្ដហោះ រាប់សិបគ្រឿងរងការខូចខាត ក្នុងនោះរួមមានទាំងយន្ដហោះទម្លាក់គ្រាប់បែក TU-95 និង TU-22 រួមទាំងយន្ដហោះស៊ើបការណ៍ A-50...សម្រាប់កងកម្លាំងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ការខូចខាត ប្រហែលជា ១០ភាគរយ»

គួរបញ្ជាក់ថា អ៊ុយក្រែន បានអះអាងថាយន្ដហោះទម្លាក់គ្រាប់បែករបស់រុស្ស៉ី ៤១គ្រឿងត្រូវបានបំផ្លាញ ឬរងការខូចខាត នៅក្នុងការវាយប្រហារដោយដ្រូនរបស់ខ្លួន។ សហរដ្ឋអាមេរិកវិញក៏បានវាយតម្លៃដែរថា យន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី ២០គ្រឿងរងការវាយប្រហារដ្រូនរបស់អ៊ុយក្រែន ហើយក្នុងនោះមាន១០គ្រឿងត្រូវបានបំផ្លាញ ហើយរុស្ស៉ីអាចនឹងប្រើពេលច្រើនឆ្នាំដើម្បីផលិតយន្ដហោះថ្មីជំនួសយន្ដហោះ ដែលត្រូវបានបំផ្លាញ៕