(អង់ការ៉ា)៖ បេសកជនពិសេសអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសស៉ីរី តាមរយៈការបង្រួមមូលដ្ឋានទ័ព ឱ្យនៅសល់តែ ១ប៉ុណ្ណោះ ហើយគោលនយោបាយក៏ផ្លាស់ប្តូរដែរ ពីព្រោះរបៀបធ្វើការទាំងអស់នេះ មិនដំណើរការ ក្នុងរយៈពេលមួយសតវត្សចុងក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ ២០២៥។

លោក Thomas Barrack ដែលជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសតួកគីយ៉េផងនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «គោលនយោបាយអាមេរិក ចំពោះស៉ីរីបច្ចុប្បន្ន គឺមិនដូចពីមុនឡើយ ពីព្រោះគោលនយោបាយកន្លងមក គ្មានប្រសិទ្ធភាព។ ការកាត់បន្ថយចំនួនមូលដ្ឋានទ័ពអាមេរិក ពីចំនួន ៨ឱ្យមកនៅសល់ត្រឹម ១ គឺជាផ្នែកសំខាន់នៃការផ្លាស់ប្តូរនោះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានកងទ័ពប្រហែល ២ ០០០នាក់ នៅចុងភាគអាគ្នេយ៍នៃប្រទេសស៉ីរី។ ពួកគេធ្វើការជាមួយ កងកម្លាំងក្នុងស្រុក ដើម្បីទប់ស្កាត់ការកើនឡើងនូវសកម្មភាពរបស់ក្រុម ISIS៕