(កៀវ)៖ អ៊ុយក្រែន កំពុងទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក និងរុស្ស៉ីលេីការចូលរួមកិច្ចចរចាសន្តិភាពមួយផ្សេងទៀត​ នៅថ្ងៃចន្ទ ដោយនិយាយថា ខ្លួនត្រូវការមើលសំណើរបស់រុស្ស៉ីជាមុនសិន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៤។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ជាក់ថា «ដើម្បីឱ្យកិច្ចប្រជុំមានអត្ថន័យ របៀបវារៈត្រូវតែច្បាស់លាស់ ហើយការចរចាត្រូវតែរៀបចំឱ្យបានត្រឹមត្រូវ»។ ដោយលើកឡើងពីកង្វះខាតឯកសារពីរុស្ស៉ី លោក ហ្សេលេនស្គី បានបន្ថែមថា «ជាអកុសល រុស្ស៉ីកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឱ្យកិច្ចប្រជុំបន្ទាប់ គ្មានលទ្ធផលអ្វីឡើយ»។

គួរបញ្ជាក់ថា គណៈប្រតិភូអ៊ុយក្រែន-រុស្ស៉ី បានជួបប្រជុំគ្នានៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ កាលពីថ្ងៃទី១៦ ឧសភា ប៉ុន្តែគ្មានលទ្ធផលអ្វីក្រៅតែពីកិច្ចព្រមព្រៀងដោះដូរអ្នកទោស។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ធ្វើការរួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម ហើយរុស្ស៊ីបានស្នើឱ្យមានកិច្ចពិភាក្សាទល់មុខគ្នាជាលើកទីពីរ ជាមួយមន្ត្រីអ៊ុយក្រែននៅសប្តាហ៍ក្រោយ ក្នុងទីក្រុងអ៉ីស្តង់ប៊ុល៕