(ប៉េកាំង)៖ ថ្ងៃទី២៥ ខែឧសភា ការប្រកួតប្រដាល់មនុស្សយន្តនៃ «ការប្រកួតប្រជែងមនុស្សយន្តពិភពលោកនៃ CMG» ដែលរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីអប់រំសង្គម ទីភ្នាក់ងារខេត្ត Zhejiang និងផ្នែកបច្ចេកទេសនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបិទបញ្ចប់ដោយជោគជ័យ នៅទីក្រុង Hangzhou។

នេះគឺជាការប្រកួតប្រដាល់លើកដំបូងលើ ពិភពលោកដែលចូលរួមមនុស្សយន្តដែលមានរូបរាងមនុស្ស ហើយវាក៏ជា ការប្រកួតប្រជែងដោយបង្ហាញពីវិទ្យាសាស្ត្រ ដែលបង្កើតឡើង សម្រាប់ទស្សនិកជនទូទាំងពិភពលោកផងដែរ។ការប្រកួតនេះបានចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ CCTV10 CCTV News CCTV Video និងCGTNនិងនៅលើវេទិផ្សព្វផ្សាយកា ក្នុងជាតិនិងអន្តរជាតិ ដែលអនុញ្ញាតឱ្យទស្សនិកជន ទូទាំងពិភពលោកទទួលបាន បទពិសោធន៍ ជាមួយនឹងការផ្លាស់ប្តូរនៃជីវភាពតាមរយៈបច្ចេកវិទ្យា៕

វិទ្យុមិត្តភាពកម្ពុជាចិន