(ប៉េកាំង)៖ ដើម្បីយល់ដឹងច្បាស់ពីការទទួលស្គាល់របស់ អ្នកផ្តល់បទសម្ភាសន៍អំពីគំនិត និងសមិទ្ធផលនៃការអភិវឌ្ឍទំនើបកម្មតាមផែនបែបចិន និងការវាយតម្លៃចំពោះទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ព្រមទាំងការវាយតម្លៃជាប្រព័ន្ធនូវឥទ្ធិពលរបស់ចិន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់កោះប៉ាស៊ីហ្វិក បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ ១០០០ នាក់នៅក្នុង ប្រទេសកោះប៉ាស៊ីហិ្វកចំនួន ១០ ប្រទេស ហើយមានលទ្ធផលជាអាទិ៍៖

អ្នកផ្តល់បទសម្ភាសន៍ 96.2% សម្គាល់ឃើញថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យ។
អ្នកផ្តល់បទសម្ភាសន៍ 93.6% សម្គាល់ឃើញថា ទីផ្សារដ៏ធំរបស់ប្រទេសចិនគឺជាឱកាសសម្រាប់ប្រទេសរបស់ពួកគេ ។
អ្នកផ្តល់បទសម្ភាសន៍ 83.1% សម្គាល់ឃើញថា ប្រទេសចិនមានឥទ្ធិពលអន្តរជាតិដ៏ខ្លាំងក្លា៕

វិទ្យុមិត្តភាពកម្ពុជាចិន