(ប៉េកាំង)៖ ថ្ងៃទី២៤ ខែឧសភា “ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”ដែលសហការរៀបចំដោយ ការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសមាគមអ្នកនិពន្ធរបស់ចិន សមាគមអ្នកនិពន្ធនៃភូមិភាគស្វយ័ត Guangxi និងសមាគមអ្នកនិពន្ធនៃខេត្ត Guangdong បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi ។ អ្នកនិពន្ធ កវីនិងអ្នកបកប្រែចំនួន៤៦រូបដែលមកពីប្រទេសអាស៊ាន៩និងតំបន់នានានៃប្រទេសចិនដូចជា ក្រុងប៉េកាំង ក្រុងសៀងហៃ ខេត្ត Qinghai ខេត្ត Jilin ខេត្ត Guangdong និងភូមិភាគស្វយ័ត Guangxi ជាដើមបានចូលរួមសកម្មភាពនេះ ។
បន្ទាប់ពីពិធីចាប់ដំណើរការបានរៀបចំពិធីសំណេះសំណាលរវាងអ្នកនិពន្ធវ័យក្មេងចិន-អាស៊ាន ។ លោក U Ohn Maung ប្រធានសមាគមអ្នកនិពន្ធរបស់មីយ៉ាន់ម៉ា លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក Zeng Pan និពន្ធនាយករងនៃទស្សនាវដ្តី 《Southern Cultural Forum》និងលោក Ong Jing Heng និពន្ធប្រតិបត្តិនៃទស្សនាវដ្តី 《អក្សរសាស្ត្រចិនរបស់ម៉ាឡេស៊ី》ជាដើមបានថ្លែងសុន្ទរកថាជាបន្តបន្ទាប់ ។
លោក ព្រឿង ប្រណីតបានថ្លែងថា ពិតមែនតែយើងមានភាសាខុសគ្នា ហើយប្រពៃណីវប្បធម៌និងទំនៀមទម្លាប់ជីវភាពរស់នៅ មានភាពស្រដៀងគ្នាឬក៏មានភាពខុសគ្នាក៏ដោយ ក៏ប៉ុន្តែយើងមានបំណងរួមមួយគឺ រំពឹងទុកថា អាចឃើញពិភពលោកមួយ ដែលប្រកបដោយសន្តិភាព វិបុលភាពនិងក្តីសប្បាយរីករាយ ។ យើងជឿជាក់ថា អក្សររបស់យើងអាចកែប្រែពិភពលោកបន្ដិចម្តងៗ៕
វិទ្យុមិត្តភាពកម្ពុជាចិន