(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសទិន្នន័យឱ្យដឹងថា ចាប់ពីការអនុវត្តគោលនយោបាយស្តីពី “យករថយន្តចាស់ប្តូរការបញ្ចុះតម្លៃ សម្រាប់ទិញរថយន្តថ្មី” នៅឆ្នាំ២០២៤មក ការស្នើសុំប្រាក់ឧបត្ថម្ភកធនសរុប មានចំនួនលើសពី ១០លានច្បាប់ ។

ទុនវិនិយោគពីបរទេស ក៏បានចែករំលែកភាគលាភនៃគោលនយោបាយនេះដែរ ពោលគឺ ទំហំលក់ដូរលើសពី៤០ភាគរយ នៃសហគ្រាសវិនិយោគទុនពីបរទេសមួយចំនួនគឺបានពីការប្តូររថយន្តចាស់ ហើយចំនួនលក់ដូរសម្ភារៈអគ្គិសនីនៃផលិតផលវិនិយោគ ពីបរទេសមួយចំនួនបានកើនឡើងជាង៣០ភាគរយ។ ទុនវិនិយោគពីបរទេសមានជំនឿចិត្តកាន់តែរឹងមាំ តាមរយៈការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន