(ហ៊្សេរុយសាឡិម)៖ សម្រាប់នាយករដ្ឋមន្ត្រីអីស្រាអែល លោក Benjamin Netanyahu ការបាញ់សម្លាប់បុគ្គលិកស្ថានទូតវ័យក្មេងពីរនាក់ នៅរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី គឺជាឧទាហរណ៍ដ៏គួរឱ្យរន្ធត់នៃការប្រឆាំង របស់ក្រុមជ្រុលនិយមដែលបានផ្ទុះឡើងនៅជុំវិញពិភពលោក ចាប់តាំងពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើអ៉ីស្រាអែល​ ថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ ហេីយបង្កជាសង្រ្គាមសព្វថ្ងៃនៅតំបន់ហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ ២០២៥។

កាលពីយប់ថ្ងៃពុធ ទី២១ ខែឧសភា បុគ្គលិកស្ថានទូតអ៉ីស្រាអែល២នាក់ បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារមួយ នៅខាងក្រៅសារមន្ទីរជ្វីហ្វ ក្នុងរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី។ លោក Netanyahu បានផ្សារភ្ជាប់ឧបទ្ទវហេតុនេះទៅនឹងបរិយាកាសអរិភាពកាន់តែខ្លាំងឡើងចំពោះអ៉ីស្រាអែល ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា។ លោកគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ យ៉ាងដូច្នេថា «វាជាការប្រមាថអាយុជីវិតអ៉ីស្រាអែល ដែលត្រូវតែប្រយុទ្ធប្រឆាំងឱ្យអស់ពីសមត្ថភាព»

គួរបញ្ជាក់ថា ប៉ូលិសក្រុងវ៉ាស៉ីនតោន បានចាប់ខ្លួនជនសង្ស័យតែម្នាក់ឯង ដែលត្រូវបានចោទប្រកាន់ថាបានស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន មុនពេលបាញ់សម្លាប់លោក Yaron Lischinsky ដែលជាអ្នកស្រាវជ្រាវនៅស្ថានទូតអ៉ីស្រាអែល និងលោកស្រី Sarah Milgrim ជាជំនួយការផ្នែករដ្ឋបាល៕