(ប៉េកាំង)៖ ថ្ងៃទី ១៦ ខែឧសភា មហាសន្និបាតលើកសរសើរគំរូខ្លួនទីពឹងខ្លួន និងអ្នកឈានមុខគេក្នុងការជួយ ជនមានពិការភាពទូទាំងប្រទេសចិនលើកទី ៧ បានបើកធ្វើនៅក្រុងប៉េកាំង។ លោកប្រធានរដ្ឋចិន Xi Jinping បានផ្តល់អនុសាសន៍ដ៏សំខាន់ថា ក្នុងឱកាសទិវាជំនួយជនមានពិការភាពជាតិលើកទី ៣៥ សូមតាងនាមមជ្ឈិមបក្ស សម្តែងការអបអរសាទរចំពោះ បុគ្គលគំរូដែលខ្លួនទីពឹងខ្លួន បុគ្គលនិងអង្គភាពឈានមុខគេក្នុងការងារជនពិការ ព្រមនិងសម្តែងការសួរសុខទុក្ខចំពោះជនពិការទាំងឡាយនិងសាច់ញាតិរបស់ពួកគេ និងបុគ្គលិកការងារជនមានពិការភាព ទូទាំងប្រទេសចិន។
លោកប្រធានរដ្ឋចិនXi Jinpingបានលើកឡើងថា ជនពិការជាកម្លាំងសំខាន់ សម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ជាក្រុមមនុស្សមានការលំបាក ដែលត្រូវការការយកចិត្តទុកដាក់និងការតាមដានជាពិសេស។ ក្នុងដំណើរការថ្មី ត្រូវប្រកាន់ខ្ជាប់នូវការចាត់ទុកគំនិតសង្គមនិយម ដែលមានលក្ខណៈពិសេសរបស់ប្រទេសចិនជាការណែនាំ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបេឡាសន្តិសុខសង្គមរបស់ជនពិការ និងប្រព័ន្ធផ្តល់សេវាកម្មនិងការថែទាំ ដើម្បីធានាយ៉ាងប្រាកដប្រជា នូវសិទ្ធិនិងផលប្រយោជន៍ស្មើភាពរបស់ជនពិការ និងជំរុញបុព្វហេតុជនពិការឱ្យអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ៕
វិទ្យុមិត្តភាពកម្ពុជាចិន