(ចូហាន់ណេសបឺគ)៖ ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានឱ្យដឹងថា លោកប្រធានាធិបតី Cyril Ramaphosa គ្រោងធ្វើទស្សនកិច្ចការងារទៅកាន់សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ហើយនឹងជួបប្រធានាធិបតី លោក​ ដូណាល់ ត្រាំ នៅថ្ងៃទី២១ ខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ ២០២៥។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Ramaphosa នឹងជួបលោក ត្រាំ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។ ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក នឹង​ផ្តល់​នូវ​វេទិកា​មួយ​ដើម្បី​កំណត់​ឡើងវិញ​ នូវ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអាហ្រ្វិកខាងត្បូង និងសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែង។ លោក ត្រាំ បានកាត់បន្ថយជំនួយហិរញ្ញវត្ថុ សម្រាប់អាហ្វ្រិកខាងត្បូង ហើយថ្មីៗនេះ បានចាត់ទុកជនជាតិស្បែកសអាហ្វ្រិកខាងត្បូងចំនួន ៤៩នាក់ ដែលជាជនភៀសថាពួកគេជាជនរងគ្រោះ អំពើរើសអើងជាតិសាសន៍ថែមទៀតផង៕