(សេអ៊ូល)៖ នាថ្ងៃចន្ទ ទី១២ ខែឧសភានេះ បេក្ខជនប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីកូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធនាការឃោសនារៀងៗខ្លួន ជាមួយនិងការប្តេជ្ញាបង្រួបបង្រួមសង្គមដែលបែកបាក់យ៉ាងស៉ីជម្រៅ និងជំរុញកំណើនសេដ្ឋកិច្ច។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កូរ៉ខាងត្បូង នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែមិថុនា ដើម្បីរកអ្នកមកជំនួសតំណែងពីលោក Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីអំណាចដោយសារបទបញ្ជាច្បាប់អាជ្ញាសឹក និងដែលបានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ។

ដោយមានអ្នកគាំទ្រជាច្រើនស្លៀកពាក់ពណ៌ខៀវព័ទ្ធជុំវិញ​ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យសេរី លោក Lee Jae-myung បានបង្ហាញខ្លួននៅកណ្តាលរដ្ឋធានីសេអ៊ូល។ លោក Lee ដែលធ្លាប់ចាញ់គូប្រជែងគឺ លោក Yoon ក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិមុនឥឡូវនេះ កំពុងទទួលបានការគាំទ្រយ៉ាងសម្បេីម។ លោកបានសន្យាថា នឹងធ្វេីខ្លួនឱ្យក្លាយទៅជាមេដឹកនាំនៃការរួបរួម និងដោះស្រាយវិបត្តិពាណិជ្ជកម្មដែលបង្កឡើងដោយពន្ធគយ របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ។

លោក Kim Moon-soo មកពីគណបក្សអភិរក្សនិយម និងជាគូប្រជែងរបស់លោក Lee បានចាប់ផ្តើមយុទ្ធនាការឃោសនា នៅឯផ្សារបោះដុំមួយក្នុងទីក្រុងសេអ៊ូល។ លោកបានសន្យាធ្វើឱ្យអាជីវកម្មខ្នាតតូចរស់ឡើងវិញ បង្កើតការងារ និងបរិយាកាសងាយស្រួលសម្រាប់អាជីវកម្ម ហេីយស្នើឱ្យមានកិច្ចប្រជុំកំពូលភ្លាមៗជាមួយលោក ត្រាំ ដើម្បីចរចាអំពីពន្ធគយ ប្រសិនបេីជាប់ឆ្នោតជាប្រធានាធិបតី៕