(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ ABC News ថា រុស្ស៉ីនឹងតម្រូវឱ្យបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធពីសហរដ្ឋអាមេរិក និងអឺរ៉ុបដល់អ៊ុយក្រែន អំឡុងពេលមានបទឈប់បាញ់ដ៏មានសក្តានុពលណាមួយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ ២០២៥។
លោក Peskov គូសបញ្ជាក់ថា « បើមិនដូច្នេះទេ វានឹងក្លាយជាអត្ថប្រយោជន៍សម្រាប់អ៊ុយក្រែន។ អ៊ុយក្រែននឹងអាចបន្តការចល័តកងទ័ពរបស់ខ្លួនទៅកាន់សមរភូមិជួរមុខ។ អ៊ុយក្រែននឹងប្រើប្រាស់រយៈពេលនេះ ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាថ្មី និងឱ្យបុគ្គលិកដែលមានស្រាប់បានសម្រាកសិន។ ដូច្នេះហេតុអ្វីបានជាយើងត្រូវផ្តល់ប្រយោជន៍បែបនេះដល់អ៊ុយក្រែន?»។
ដោយរំលឹកពីកិច្ចសន្ទនាជាមួយលោក ត្រាំ លោក Peskov បានបន្ថែមថា បទឈប់បាញ់ត្រូវបានគាំទ្រពីលោកប្រធានាធិបតី ពូទីន ប៉ុន្តែមានសួរសំណួរច្រើនដែលលោកចោទសួរ ឥឡូវនេះកងទ័ពរុស្ស៉ីកំពុងរីកចម្រេីននៅសមរភូមិ។ បើយើងនិយាយពីបទឈប់បាញ់ តើយើងត្រូវធ្វើដូម្តេចចំពោះការដឹកជញ្ជូនសព្វាវុធមកពីអាមេរិក និងបណ្តាប្រទេសអឺរ៉ុប?»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យរុស្ស៉ី និងអ៊ុយក្រែនបញ្ចប់សង្រ្គាមនេះ ខណៈដែលលោកបានជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលអ៊ុយក្រែនក៏យល់ព្រម៕