(ខាទុំ)៖ នាថ្ងៃអង្គារ ទី៦ ខែឧសភា ក្រុមប្រឹក្សាការពារជាតិដែលមានទំនាក់ទំនង ជាមួយភាគីកងទ័ពស៊ូដង់ បាននិយាយថា ស៊ូដង់នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអេមីរ៉ាត់អារ៉ាប់រួម ដោយចោទប្រកាន់ថាកងទ័ពប្រទេសនេះ ថាបានផ្តល់ការគាំទ្រដល់ភាគីកងកម្លាំងទាហានប៉ារ៉ា (RFS) នៅក្នុងការធ្វើសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ ២០២៥។

ក្រុមប្រឹក្សាការពារជាតិ បាននិយាយថា អេមីរ៉ាត់អារ៉ាប់រួមបានផ្គត់ផ្គង់ឱ្យទាហាន RSF នូវអាវុធយុទ្ធសាស្ត្រ និងអាវុធទំនើបៗ ដែលអាចវាយប្រហារក្នុងទីក្រុង Port Sudan ចាប់តាំងពីថ្ងៃអាទិត្យមក។ ក្រុមប្រឹក្សាការពារជាតិចាត់ទុកអេមីរ៉ាត់អារ៉ាប់រួម ជារដ្ឋឈ្លានពាន និងរក្សាសិទ្ធិឆ្លើយតបទៅតាមគ្រប់មធ្យោបាយ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ស៊ូដង់។ មេដឹកនាំកងទ័ពស៊ូដង់ លោក Abdul Fattah al-Burhan បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ពីទីក្រុង Port Sudan បន្ទាប់ពីការប្រកាសរបស់ក្រុមប្រឹក្សាការពារជាតិថា «កងទ័ពនឹងកម្ចាត់កងជីវពល និងអ្នកដែលគាំទ្រពួកគេ»

គួរបញ្ជាក់ថា ស៊ូដង់ បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដែលផ្តើមចេញពីជម្លោះដណ្តើមអំណាច កាលពីខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពជាតិជាមួយកងកម្លាំងទាហាន RFS។ ម្តងហើយម្តងទៀត អេមីរ៉ាត់អារ៉ាប់រួម តែងបដិសេធចំពោះការចោទប្រកាន់ ប៉ុន្តែអ្នកជំនាញខ្លះរបស់អង្គការសហប្រជាជាតិ និងសមាជិកសភាអាមេរិក បានរកឃើញថាការផ្តល់ជំនួយអាវុធអាចទៅរួច ដោយសំអាងលើភស្តុតាងពីក្រុមសិទ្ធិមនុស្ស៕