(ចាកាតា)៖ គ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ បានវាយប្រហារ ខេត្ត North Sulawesi តំបន់ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនមាន ការបង្កឲ្យក្លាយជា គ្រោះរលកយក្សស៊ូណាមិនោះទេ។ នេះបើតាមសម្តីមន្ត្រីមួយរូប មកពីភា្នក់ងារភូមិសាស្ត្រ និងឧត្តុនិយម របស់ឥណ្ឌូនេស៊ី ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៧ ខែតុលានេះ។ គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ

«យើងមិនចេញសេចក្តីប្រកាសព្រមានជាមុន នូវគ្រោះរលកយក្សស៊ូណាមិ សម្រាប់គ្រោះរញ្ជួយដីនេះនោះទេ»។ នេះបើតាមភ្នាក់ងារខាងលើបានបញ្ជាក់យ៉ាងដូច្នេះ។

សូមជម្រាបថា ឥណ្ឌូនេស៊ី គឺជាប្រទេសដែល​ងាយនឹងរងនូវការរញ្ជួយដី ខណៈទីតាំងភូមិសាស្ត្រ ​ស្ថិតនៅលើតំបន់ ដែលរងការរញ្ជួយដី ដែលគេហៅថា «the Pacific Ring of Fire»៕