(វិទ្យាសាស្រ្ត)៖ យោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space បានឲ្យដឹងថា យានអវកាស Schiaparelli នៃបេសកកម្មរុករកភពអង្គារ «ExoMars Rover» ត្រូវបានបង្ហោះទៅក្នុង ទីលំហអាកាសក្នុងគោលដៅ ឆ្ពោះទៅកាន់ភពអង្គារដើម្បីសិក្សាស្រាវជ្រាវអំពី កាកសំណល់នៃជីវិតដែលអាចធ្លាប់កើតមាន និងស្រទាប់បរិយាកាសរបស់ភព ដោយភ្នាក់ងារអវកាសអឺរ៉ុប ESA សហការជាមួយនឹងទីភ្នាក់ងារអវកាសយោធារុស្ស៊ី ដោយបេសកកម្មនេះ មានគំរោងនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។

ជាក់ស្តែងយានរុករក ExoMars Rover របស់ភ្នាក់ងារអវកាសអឺរ៉ុប ត្រូវបានបង្ហោះទៅក្នុងលំហអាកាស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដោយការប្រើប្រាស់ឧស្ម័នមេតាន កម្លាំងរុញច្រាននៃដែនម៉ាញេទិចផែនដី ដើម្បីជំរុញល្បឿនធ្វើដំណើរឆ្ពោះទៅរកភពអង្គារ ដើម្បីបំពេញបេសកកម្មសិក្សាស្រាវជ្រាវក្នុងរយៈពេលជិត ៥ឆ្នាំ ហើយគ្រាន់តែហោះហើរទៅភពអង្គារ វាបានចំណាយពេលរហូតទៅដល់ ៦ខែឯណោះ។

ជាអកុសលយានរុករក ExoMars Rover ត្រូវបានផ្ទុះឆេះ និងខូចខាតទាំងស្រុងបន្ទាប់ពីការចុះចតខុស បច្ចេកទេសបណ្តាលឲ្យធ្លាក់ពីគោចររបស់ភពអង្គារក្នុងរយៈកំពស់៤គីឡូម៉ែត្រ និងល្បឿន ៣០០គីឡូម៉ែត្រ ក្នុងមួយម៉ោងដែលបានបណ្តាលឲ្យយាន បុកជាមួយនឹងផ្ទៃដីរបស់ភពអង្គារពេញមួយទំហឹងតែម្តង។ រូបភាព ជាចំណុចខ្មៅរបស់យាន ExoMars Rover ធ្លាក់លើភពអង្គារនោះត្រូវបានថតដោយផ្កាយរណបរបស់ ទីភ្នាក់ងារអវកាស NASA ដែលកំពុងបំពេញបេសកម្មស្រាប់នៅទីនោះ។

ក្រុមអ្នកវិទ្យាសាស្រ្តរបស់ភ្នាក់ងារអវកាសអឺរ៉ុប ESA បានបង្ហាញឲ្យឃើញថា មូលហេតុបណ្តាលឲ្យ យានធ្លាក់ចុះពេញមួយទំហឹងទៅលើផ្ទៃដីរបស់ភពអង្គារបែបនេះ គឺដោយសារប្រតិកម្មនៃការបញ្ចេញ ពន្លឺអ៊ុយត្រាវីយ៉ូឡេតដ៏សន្ធោរសន្ធៅពីព្រះអាទិត្យ ជាមួយឧស្ម័នមេតានរបស់យានដែលការបញ្ចេញពន្លឺ ដ៏សាហាវបែបនេះ ដែលវាតែងតែកើតឡើងរៀងរាល់ ៤០០ឆ្នាំម្តង ដោយបានវាយប្រហារទៅដល់យាន ដែលកំពុងព្យាយាមចុះចត និងឲ្យវាឈប់ដំណើរភ្លាមមួយរំពេចនៅកណ្តាលផ្លូវ។

គួរបញ្ជាក់ដែរថា បេសកកម្មយានរុករកភពអង្គារ ExoMars ឬ Schiaparelli  ត្រូវបានបង្កើតឡើងដោយ ភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលនៅក្នុងនោះរួមមានប្រទេស អូស្ត្រាលី អាល្លឺម៉ង ប៊ែលហ្ស៊ីក បារាំង អ៊ីតាលី ក្រិក អេស្បាញ ចក្រភពអង់គ្លេស ហូឡង់ ព្រមទាំងមានការជាមួយនឹង ទីភ្នាក់ងារអវកាសយោធារុស្ស៊ី ដែលបានចំនាយថវិកាអស់ ១.៤១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បន្ថែមពីនេះ ExoMars Rover មានទម្ងន់២៩៥គីឡូក្រាម ដែលទម្ងន់នេះគឺធ្ងន់ជាង ៦០%នៃយាន Mars Exploration Rovers របស់អង្គការ NASA ដែលត្រូវបានបាញ់បង្ហោះទៅចុះចតនៅភពអង្គារកាលពីឆ្នាំ ២០០៤។ ប៉ុន្តែវានៅមានទម្ងន់ស្រាលជាងយានរុករកCuriosity ដែលNASA បានបាញ់បង្ហោះទៅ ភពអង្គារកាលពីឆ្នាំ២០១១ រហូតដល់ទៅបីដងឯណោះ៕