(កៀវ)៖ ការបាញ់ផ្លោងរបស់រុស្ស៊ីនៅភូមិ Viroliubivka ក្នុងតំបន់ជួរមុខនៃតំបន់ Donetsk កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់បុគ្គលិកគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ចំនួនបីនាក់ និងបានបណ្តាលឱ្យពីរនាក់ទៀតរងរបួស។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ៊ុយក្រែន ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
បុគ្គលិក ICRC ទាំងនោះកំពុងចែកចាយធ្យូងអនាម័យ ដល់អ្នកស្រុកសម្រាប់កំដៅក្នុងរដូវរងារនៅពេលដែលការវាយប្រហារបានកើតឡើង។ បុគ្គលិកពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ទីក្រុងម៉ូស្គូបានបដិសេធការកំណត់គោលដៅលើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែន បើទោះបីជាមានមនុស្សរាប់ពាន់នាក់បានស្លាប់ដោយសារការវាយប្រហាររបស់ខ្លួនក៏ដោយ៕