(ប៉េកាំង)៖ កាលពីថ្ងៃទី១១ខែកញ្ញា កិច្ចប្រជុំជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ” លើកទីបី បានបើកធ្វើនៅក្រុងប៉េកាំង។ លោក Ding Xuexiang សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា។

លោក Ding Xuexiang បានថ្លែងថា ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះ ការបង្កើនកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ”។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា របបកម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ ក្នុងការជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីនានា កិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ” ទទួលបានសមិទ្ធផលដ៏សម្បូរបែប។

លោក Ding Xuexiang បានគូសបញ្ជាក់ថា ចិនរីករាយរួមជាមួយភាគីនានា ធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍនៃ វិស័យកម្មសិទ្ធិបញ្ញា ដើម្បីបំពេញបន្ថែមកម្លាំងកម្មសិទ្ធិបញ្ញាកាន់តែច្រើន សម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន