(ប៉េកាំង)៖ ពីរសៀលថ្ងៃទី១០ ដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Baoji ខេត្ត Shaanxi និងក្រុង Tianshui ខេត្ត Gansu។
ក្នុងអំឡុងពេលដំណើរ បរិបទវប្បធម៌ជាប្រព័ន្ធមានលក្ខណៈលេចធ្លោខ្លាំង៖ នៅទីក្រុង Baoji លោក Xi Jinpingបានទៅទស្សនាសារមន្ទីរសំរិទ្ធ Baoji ដើម្បីចុះត្រួតពិនិត្យស្ថានភាពអភិរក្ស និងប្រើប្រាស់វត្ថុបុរាណ។ នៅទីក្រុង Tianshui លោកបានត្រួតពិនិត្យអារាម Fuxi និងរូងគុហា Maijishan ដើម្បីឈ្វេងយល់ពីស្ថានភាពលើកកម្ពស់ការងារអភិរក្ស និងបន្តវេននៃបេតិកភណ្ឌវប្បធម៌។
សារមន្ទីរសំរឹទ្ធ Baoji ដែលលោក Xi Jinping បានទៅទស្សនាលើកនេះ គឺជាសារមន្ទីរពិសេសមួយស្តីពីវប្បធម៌សំរឹទ្ធ ដែលដាក់ឈ្មោះតាមគ្រឿងសំរិទ្ធ ហើយតម្កល់ទុកនូវគ្រឿងសំរិទ្ធដ៏មានតម្លៃ ដែលបានកំណាយរកឃើញជាច្រើន។
នៅពេលដែលលោក Xi Jinping បានចុះត្រួតពិនិត្យនៅខេត្ត Shaanxi នៅឆ្នាំ២០២០ លោកធ្លាប់បាននិយាយថា "ពាក្យថា 'ចិន '”ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងគ្រឿងសំរិទ្ធ Hezun ដែលបានកំណាយរកឃើញនៅខេត្ត Shaanxi។” “ទំនុកចិត្តលើវប្បធម៌របស់ប្រទេសចិន កើតចេញពីប្រវត្តិសាស្ត្រដ៏យូរលង់របស់យើង ដែលអាចបញ្ជាក់ថាជារបស់យើង យ៉ាងពិតប្រាកដ” “អរិយធម៌ចិនមានប្រវត្តិដ៏យូរលង់ មិនដែលត្រូវបានកាត់ផ្តាច់ទេ ហើយបង្កើតប្រជាជាតិដ៏មហិមា ប្រជាជាតិនេះនឹងបន្តទៅមុខរហូត។
តាមតំណាលតៗគ្នាថា ក្រុង Tianshui គឺជាស្រុកកំណើតរបស់ Fuxi ដែលជាបុព្វបុរសនៃអរិយធម៌ចិន ហើយត្រូវបានគេស្គាល់ ថាជា “ស្រុកកំណើតរបស់អធិរាជ Xi”។ អារាម Fuxi នៅក្រុង Tianshui ដែលលោក Xi Jinpingបានទៅទស្សនាលើកនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងសម័យ Chenghua នៃរាជវង្សម៉េង វាជាអារាមប្រាសាទ ដែលមានលក្ខណៈពេញលេញ និងចំណាស់ជាងគេបំផុត នៅក្នុងប្រទេសចិនដែលគោរពបូជាដល់គ្រួសារ Fuxi។
ជារៀងរាល់ឆ្នាំ ពិធីរំលឹកវិញ្ញាណក្ខន្ធ Fuxi ត្រូវបានប្រារព្ធឡើងនៅទីនេះ ដោយទាក់ទាញប្រជាជនចិនក្នុងនិងក្រៅប្រទេស ឱ្យមកស្វែងរកឬសគល់និងគោរពបូជា បុព្វបុរសរបស់ពួកគេ។ ទំនុកចិត្តលើខ្លួនឯងខាងវប្បធម៌គឺជាទំនុកចិត្ត លើខ្លួនឯងកាន់តែស៊ីជម្រៅ ហើយអត្តសញ្ញាណវប្បធម៌ គឺជាការទទួលស្គាល់ដ៏ជ្រាលជ្រៅបំផុត។អរិយធម៌ប្រវត្តិសាស្ត្រដ៏យូរលង់នេះ បានធ្វើឱ្យប្រជាជាតិចិន មានទស្សនៈប្លែកពីគេលើចក្រវាលពិភពលោក សង្គមនិងសីលធម៌ ហើយបានបណ្ដុះប្រជាជនចិនឱ្យមានស្មារតីច្នៃប្រឌិត ការតស៊ូ សាមគ្គីភាពនិងក្តីស្រមៃ។
“អរិយធម៌ចិនមានភាពល្បីល្បាញដោយសារ ការបើកចំហរនិងបរិយាប័ន្នតាំងពីបុរាណកាលមក ហើយវាបានបញ្ចេញនូវដង្ហើមជីវិត ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នា ទៅវិញទៅមកជាមួយអរិយធម៌ដទៃទៀត។ រូងគុហា Maijishanដែលលោក Xi Jinping ចុះត្រួតពិនិត្យនាពេលនេះគឺជាកំណត់សម្គាល់ដ៏រស់រវើក នៃការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ទៅវិញទៅមក រវាងអរិយធម៌ខុសគ្នា។
រូងគុហា Maijishan ត្រូវបានសាងសង់នៅក្នុងរាជវង្ស Qin សម័យនគរទាំង១៦ ដោយសារតែវាស្ថិតនៅចំណុចកណ្តាល នៃផ្លូវសូត្រ ត្រូវបានទទួលឥទ្ធិពលពីតំបន់ភាគខាងលិច និងទទួលនូវវប្បធម៌នៃតំបន់ទំនាបកណ្តាល និងភាគខាងត្បូង បង្កើតបានជាសិល្បៈរូបចម្លាក់ គំនូរលើជញ្ជាំងនិងរចនាប័ទ្មសិល្បៈស្ថាបត្យកម្មដ៏ប្លែកពិសេស។
ពីរូងគុហា Mogao នៅទីក្រុង Dunhuang ដល់រូងគុហា Yungang នៅក្រុង Datong ដល់រូងគុហា Maijishan ចាប់តាំងពីសមាជជាតិលើកទី១៨នៃបក្សកុម្មុយនីស្តចិនមក លោក Xi Jinpingបានចុះត្រួតពិនិត្យនៅទីតាំង៣កន្លែង ក្នុងចំណោម “រូងគុហាធំៗទាំង៤នៅប្រទេសចិន”។
ក្នុងអំឡុងចុះត្រួតពិនិត្យនៅទីក្រុង Dunhuang លោក Xi Jinping បានបញ្ជាក់ថា “មានតែអរិយធម៌ដែលពោរពេញ ដោយទំនុកចិត្ត ទើបអាចរៀនសូត្រនិងស្រូបយកអរិយធម៌ផ្សេងៗគ្នា ខណៈពេលដែលរក្សាបាននូវលក្ខណៈពិសេស ប្រជាជាតិរបស់ខ្លួន”៕
វិទ្យុមិត្តភាពកម្ពុជាចិន