(ប៉េកាំង)៖ ថ្ងៃទី ៦ ខែកញ្ញាតាមម៉ោងក្នុងតំបន់ ពិធីសម្ពោធរូបចម្លាក់អនុស្សាវរីយ៍ខ្នាតធំ «ឆ្លងទន្លេក្នុងទូកតែមួយ» សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជូនចំពោះគណៈកម្មាធិការជាតិអូឡាំពិក និងកីឡាបារាំង និងពិធីបើក "សួនសន្តិភាពអូឡាំពិក" បានប្រារព្វធ្វើឡើងនៅកំផែង Katala ទីក្រុង Noisy-le-Grand ប្រទេសបារាំង។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានផ្ញើលិខិតអបអរសាទរដល់ការបើកធ្វើពិធីនេះ។ លោក Lu Shaye ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង និងលោក Stéphane ប្រធានមន្ត្រីវប្បធម៌នៃគណៈកម្មាធិការ ជាតិអូឡាំពិកបារាំង បានចូលរួមនិងថ្លែងសុន្ទរកថាក្នុងសកម្មភាពនេះ។
លោក Shen Haixiong បានថ្លែងថា អំណោយនៃមិត្តភាព ដើម្បីរំលឹកខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងបារាំង និងសម្តែងការជូនពរដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស បានតាំងទីលំនៅជាស្ថាពរ នៅកំផែង Katara ដែលបង្ហាញយ៉ាងរស់រវើកនូវរូបភាព នៃប្រទេសចិននិងបារាំងដែលរួមសុខរួមទុក្ខ និងពួតដៃគ្នាឆ្ពោះទៅមុខ ហើយបកស្រាយអំពីគំនិតដ៏ខ្ពង់ខ្ពស់ស្តីពី "សន្តិភាព មិត្តភាព និងវឌ្ឍនភាព" របស់កីឡាអូឡាំពិក។
លោក Lu Shaye ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង បានសង្ឃឺមថា រូបចម្លាក់ "ទូកមិត្តភាពចិន-បារាំង" នេះអាចក្លាយជានិមិត្តសញ្ញាថ្មី នៃទីក្រុង Noisy-le-Grand ដែលបង្ហាញពីភាពរស់រវើក នៃទំនាក់ទំនងមិត្តភាពចិន-បារាំង។
លោក Stéphane ប្រធានមន្ត្រីវប្បធម៌នៃគណៈកម្មាធិការជាតិអូឡាំពិកបារាំង បានថ្លែងថា ឆ្នាំនេះជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសបារាំងនិងចិន។ ស្នាដៃសិល្បៈនេះ អាចក្លាយជាតំណាងដែលអបអរមិត្តភាពដ៏អស្ចារ្យបែបនេះ និងបង្ហាញថា ប្រទេសបារាំងនិងចិនជាអ្នកផ្ដួចផ្ដើម និងជាអ្នកជំរុញស្មារតីអូឡាំពិក និងរួមគ្នាប្រគុំនូវតន្ត្រីមិត្តភាពឱ្យរំពងអឺងកង៕
វិទ្យុមិត្តភាពកម្ពុជាចិន