(ប៉េកាំង)៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Antoinette ភរិយារបស់ប្រធានាធិបតីសាធារណរដ្ឋកុងហ្គោ នៅទីក្រុងប៉េកាំង។
លោកស្រី Peng Liyuan បានកោតសរសើរចំពោះលោកស្រី Antoinette ដែលបាធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍ វិស័យសុខាភិបាលនៅទ្វីបអាហ្រ្វិក ក្នុងរយៈពេលជាយូរកន្លងមក ប្រជាជននៃប្រទេសចិន និងសាធារណរដ្ឋកុងហ្គោ មានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ និងជួយយកអាសាគ្នា រំពឹងទុកថាភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិននិងប្រជាជនអាហ្វ្រិក។
លោកស្រី Antoinette បានថ្លែងអំណរគុណដល់ប្រទេសចិន ជាពិសេសចំពោះលោកស្រី Peng Liyuan ដែលតែងតែផ្តល់ ការគាំទ្រដ៏មានតម្លៃ សម្រាប់ការជំរុញការអភិវឌ្ឍវិស័យសុខាភិបាល កិច្ចការស្ត្រី និងកុមារ នៃប្រទេសអាហ្វ្រិក ហើយបានបង្ហាញ ពីឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យសុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀត ក្នុងន័យរួមចំណែកក្នុងការពង្រឹងមិត្តភាពអាហ្វ្រិក-ចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន